Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រឹតបន្តឹង ការចុះត្រួតពិនិត្យក្លឹបកម្សាន្ត និងខារ៉ាអូខេ

ក្លឹបកម្សាន្តនិងខារ៉ាអូខេ ដែលមិនទាន់បានកែសម្រួល ទៅឱ្យជាភោជនីដ្ឋាន អាចនិងប្រឈមការ​បិទឬ​ផ្អាកដំណើរការ បើក្នុងករណី មិនគោរពការណែនាំរបស់ក្រសួងសុខាភិបាល។

លោក ស ថេ​ត​ ស្នងការ​រាជធានី​ភ្នំពេញ​ បាន​បញ្ជាឱ្យមន្ត្រី ​គ្រប់​ខណ្ឌនៅ​​រាជធានី​ភ្នំពេញ ​ត្រូវ​បន្តការរឹត​បណ្តឹង​ចុះ​ត្រួតពិនិត្យ ​តាម​ក្លិបកម្សាន្ត និង ខា​រ៉ា​អូ​ខេ ដើម្បីឱ្យប្រាកដថា ក្លឹប និងខារ៉ាអូខេទាំងនោះ បាន​ធ្វើ​ការ​កែសម្រួល​ត្រឹមត្រូវ តាមការណែនាំ​របស់​ក្រសួងសុខាភិបាល​។

លោកស្នងការបានលើកឡើងថា ក្នុង​នាម​ជា​កងកម្លាំង​ត្រូវ តែ​គោរព​វិន័យ មាន​សីលធម៌ មាន​អាក​ប្បកិរិយា និង​ប្រើប្រាស់​សំដី​សមរម្យ​ជាមួយ​ប្រជាពលរដ្ឋ។

កន្លងមកនេះ ​សមត្ថកិច្ច​ខណ្ឌដូនពេញ ​បាន​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​ក្លឹ​ប​កំសាន្ត ខារ៉ា​អូ​ខេជាច្រើន​កន្លែង ពិសេស​​ម្តុំ​ផ្សារ​កណ្តាល​សមត្ថកិច្ច​បាន​ធ្វើ ការ​រៀបចំ សណ្តាប់​បាន​ល្អ​៕ ​ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9513719