Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មិននឹងស្មានថា គ្រូបង្រៀនម្នាក់ហ៊ានធ្វើរឿងអកតញ្ញូ ដល់ថ្នាក់ហ្នឹង

រាជធានី​ភ្នំពេញ៖ ស្ត្រីជាគ្រូបង្រៀនម្នាក់ អកតញ្ញូចំពោះម្តាយហ៊ាន​កាន់កាប់​ដី​គាត់​ជាង​១​ហិ​កតា​កន្លះ នៅ​ក្រុងកែប ដោយ​គ្មាន​បណ្ណ​កម្ម​សិទ្ធ ហើយថែមទាំង​បាន​កាត់កាល​ ​បណ្តេញ​ម្តាយ​ចេញពី​ផ្ទះទៀតផង។

​លោក​ដួង តារា អនុរដ្ឋលេខាធិការ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ថា លោកយាយ ដែលត្រូវកូនដេញចេញពីផ្ទះឈ្មោះ  ម៉ក់ ស៊ូ​ន អាយុ​៧៤​ឆ្នាំ ​លោក​បាន​បន្ត​ថា «​ពិតជា​រន្ធត់ តើ​គុណធម៌ សីលធម៌ និង​សេចក្តី​ថ្លៃថ្នូរ​ជា​មនុស្ស​ទៅ​ណា​អស់ហើយ? ដើម្បី​តែ​ដី ដើម្បី​តែ​លុយ មនុស្ស​ធ្វើ​គ្រប់យ៉ាង សូ​ម្បី​តែ​ម្តាយ​ខ្លួនឯង​បង្កើត​! រឿង​វិវាទ​នេះ លោកយាយ​ខំតស៊ូ​មក​ជាង​៩​ឆ្នាំ ទម្រាំ​មានឱកាស​បាន​ដាក់​លិខិត​គោរព​សុំ​ជំនួយ​ពី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​» ។

បើ​តាម​ការ​រៀបរាប់​របស់​លោក ដួង តារា ​ កាលពី​ថ្ងៃ​ទី​១៧ កក្កដា រូប​លោក​ក៏​បាន​ទៅ​មើល​ស្ថានភាព​ជាក់ស្តែង ហើយ​បាន​ជួយ​សម្របសម្រួល​ផ្សះផ្សា​រវាង​ម្តាយ និង​កូន ដោយ​មាន​លោកស្រី​អភិបាល​ក្រុងកែប និង​ប្រធាន​ភូមិបាល​ក្រុង​ចូលរួម​ផង​ដែរ ។ ក្នុង​នាម​ជា​ម្តាយ​ដែល​មាន​បង្កាន់ដៃ​កាន់កាប់​ដី​ស្របច្បាប់​តាំងពី​ឆ្នាំ ១៩៩០ មក លោកយាយ​សុំ​តែ​កន្លះ​ហិ​កតា​ទេ ដី​នៅ​សល់​ជាង​១​ហិ​កតា​ទៀត​ទុក​អោយ​កូនស្រី ដើម្បី​បាន​ចែក​បន្ត​អោយទៅ​កូន​ក្នុង​បន្ទុក​ចុះ តែក្នុង​ថ្ងៃ​នោះ​អ្នកគ្រូ​អត់​ព្រម​ទេ។

លោក​បាន​បន្ត​ថា «​ខ្ញុំ​ចប់​យោបល់ ព្រោះ​មិន​ដែល​ជួប​រឿង​ដែល​មិន​គួរ​ជឿ​បែប​នេះ ។ រហូត​មក​ដល់​ថ្ងៃ​ទី ២០ កក្កដា ទើប​អ្នកគ្រូដ៏មហិមានោះ​ព្រម​ចែក​អោយ​ម្តាយ ។ លោក​ក៏​សូម​អរគុណ​លោក​អភិបាលខេត្ត​កែប អភិបាល​ក្រុងកែប ប្រធាន​ភូមិបាល​ក្រុង និង​អាជ្ញាធរ​ទាំងអស់ ព្រមទាំង​ក្រុមការងារ និង​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ដែល​បាន​ចូលរួម​ផ្សះផ្សា​បញ្ចប់​វិវាទ​នេះ បាន​ចប់​ជា​ស្ថាពរ​កាលពី​ពេល​ថ្មី​ៗ​នេះ ។ ក្រោយ​តស៊ូ​រយៈពេល​៩ ឆ្នាំ ទីបំផុត​យុត្តិធម៌​បាន​កើត​មាន​ចំពោះ​ម្តាយ​ចាស់​មួយ​រូប ដែល​មាន​វ័យ ៧៤ ឆ្នាំ ដែល​កន្លង​មក​ត្រូវ​បានកូន​ស្រី​បង្កើតបណ្តេញចេញពីផ្ទះរស់នៅយ៉ាងលំបាកវេទនា។

ពេល​នេះ​អាជ្ញាធរ​កំពុង​វាស់វែង​រៀបចំ​បណ្ណ​កម្មសិទ្ធិ​ជូន​ភាគី​ទាំង​២ ។ យើង​ចូលរួម​កសាង​អំពើ​ល្អ ចែករំលែក​ក្តី​ស្រឡាញ់ និង​ស្នាមញញឹម និង​សូម​មានចិត្ត​អាណិត​ស្រឡាញ់​ពលរដ្ឋ​យើង​គ្រប់​ទីកន្លែង ។ ជាទីបញ្ជប់ លោក ដួង តារា ក៏​បាន​ផ្ញើ​សារ​យ៉ាង​ចាក់​ដោត​ផង​ដែរ​ថា «​កុំ​ព្រោះតែ​ដី​! ធ្វើបុណ្យ​ជូន​ម្តាយ​ទាន់​គាត់​នៅ​រស់ ផ្តល់​ស្នាមញញឹម​ជូន​ម្តាយ​ជំនួស​ដោយ​ទឹកភ្នែក ទើប​ទេវតា​ថែរក្សា​យើង​!» ៕ ត្នោត

from: https://tnaot.com/km/m/detail/article/9513701