Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខេត្តបន្ទាយមានជ័យ ដាំកូនផ្កាត្របែកព្រៃ​ជា​ច្រើន​​​លម្អ​​ផ្លូវ​វាង​ក្រុង​

ខេត្ត​បន្ទាយ​មាន​ជ័យ៖​ដើម​ផ្កាត្របែកព្រៃ​ជា​ច្រើន​ដើម​ ត្រូវ​បាន​អភិបាលខេត្ត​យក​ទៅ​ដាំ​ នឹង​ទ្រូងផ្លូវ​វាង​ក្រុង ​ដែល​កំពុង​កសាង​ប្រភេទ​ផ្លូវ​៤​គន្លង ​នៅ​ថ្ងៃ​ទី​២១ ខែ​ក​ក្ត​ដា ឆ្នាំ​២០២០ ​ព្រំប្រទល់​ស្រុក​មង្គល​បូ​រី​ និង​ក្រុង​សិរី​សោភ័ណ​។

ឯកឧត្តម អ៊ុ រាត្រី បាន​បញ្ជាក់​ថា​៖​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំពុង​កសាង​ផ្លូវជាតិ​លេខ​៥ ​ជាក់​ស្តែង​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ ​ដែល​ត​ភ្ជាប់​ពី​ខេត្តបាត់ដំបង​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត ​ខេត្តបន្ទាយមានជ័យ​ ជាប់​ព្រំដែន​កម្ពុជា-​ថៃ​។ ​ហើយ​បាន​កសាង​ជា​បណ្តើរ​ៗ ដោយ​ខិតខំ​ប្រឹងប្រែង​ពី​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​បាន​ដាំ​ដើម​ផ្កាត្របែកព្រៃ​និង​ទ្រូងផ្លូវ​វាង​ក្រុង​ដែល​ជាប់​ព្រំប្រទល់​ស្រុក​មង្គល​បូ​រី និង​ក្រុង​សិរី​សោភ័ណ​ ដែល​ជា​ប្រភេទ​ផ្លូវ​៤​គ​ន្លូ​ង ​គឺ​ផ្លូវ​២​ទៅ​ ២​មក​។

ឯកឧត្តម​បាន​បញ្ជាក់​ថា​៖​ការ​ដាំ​ផ្កាត្របែកព្រៃ​នេះ​ ដើម្បី​លម្អ ​តាម​ដងផ្លូវ​អោយ​មាន​សោ​ភ័ណ​ភាព ​នៅ​ពេល​ដែល​យើង​បើកប​រថយន្ត ​និង​ទោចក្រយានយន្ត​ឃើញ​ទេសភាព​ស្រស់បំព្រង ទន្ទឹម​ការ​ដាំ​ផ្លា​ត្របែកព្រៃ​លម្អតាម​ដងផ្លូវ​ ត្រូវ​ចូលរួម​ថែរក្សា​ទាំងអស់​គ្នា​នេះ​ជា​សម្បត្តិ​រួម ​គឺ​ដាំ​លម្អ​ផ្លូវ​ដើម្បី​ប្រជាពលរដ្ឋ​ដែល​ឆ្លងកាត់​ផ្លូវ​បានឃើញ​ទេសភាព​៕​​ ត្នោត 

from: https://tnaot.com/km/m/detail/article/9513492