Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថ្ងៃនេះ ពុំមានករណីឆ្លងថ្មីឡើយ ខណៈអ្នកជំងឺ ៥៧នាក់កំពុងសម្រាកព្យាបាល

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២០ កម្ពុជាពុំរកឃើញករណីឆ្លងវីរុសកូវីដ១៩ (Covid-19) ថ្មីឡើយ ខណៈអ្នកជំងឺកំពុងសម្រាកព្យាបាលមានចំនួន ៥៧នាក់។ នេះបើតាមការសេចក្តីជូនដំណឹងរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៅថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២០។

បច្ចុប្បន្ន អ្នកជំងឺទាំងអស់កំពុង កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងនៅបន្ទប់ដាច់ដោយឡែកក្នុងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។

យ៉ាងណាក៏ដោយ ចំពោះករណីឆ្លងថ្មីក្នុងរលកទី២ នេះ ជាករណីនាំចូលរបស់អ្នកជំងឺដែលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី អារ៉ាប់ប៊ីសាអូឌីត សហរដ្ឋអាមេរិក អេហ្ស៊ីប រុស្ស៊ី និងកូរ៉េខាងត្បូង។

គិតមកដល់ពេលនេះ ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ១៩៧នាក់ មានស្រ្តីចំនួន ៤១នាក់ និងបុរស ១៥៦នាក់ (គិតទាំងរលកទី១ និងរលកទី២ នៃករណីឆ្លងវីរុសកូវីដ១៩ នៅកម្ពុជា)។ ដោយឡែក កម្ពុជាបានព្យាបាលជាសះស្បើយទាំងស្រុងបានចំនួន ១៤០នាក់ ដែលមានស្រី ៣៩នាក់ និងប្រុស ១០១នាក់ ស្មើនឹង ៧១,០៧%៕



from: https://tnaot.com/km/m/detail/article/9513470