Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាជ្ញាធរខេត្តបន្ទាយមានជ័យ បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា​ ក្រោយផ្ទុះជំងឺចម្លែក

ខេត្តបន្ទាយមានជ័យ៖ មន្ត្រី​​មន្ទីរ​សុខាភិបាល និង​ការិយាល័យ​ស្រុក​ប្រតិបត្តិ​ក្រុង​ប៉ោយ​ប៉ែ​ត សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ចុះ​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា​នៅ ​តំបន់​គោលដៅ ​មួយ​ចំនួន​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត នា​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២០ ក្រោយ​ពី​អ្នក​ភូមិ​ជាង​១០០​នាក់​កើត​មាន​ជំងឺ​ចម្លែក​។

ប្រភពព័ត៌មាន​បានឲ្យដឹង​ថា រថយន្ត​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា​ចំនួន​២​គ្រឿង បាន​ធ្វើការ​ចុះ​បាញ់ថ្នាំ​តាម​ផ្លូវលំ​ៗ​ក្នុងភូមិ​ចំនួន​២ គឺ​ភូមិ​ប៉ោយ​ប៉ែ​ត និង​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយ​ប៉ែ​ត ដែល​ជា​ភូមិ​មាន​អ្នកស្រុក​កើត​ជំងឺ​ចម្លែក ​ដោយ​មាន​អាកា​រ​ទន់ដៃទន់ជើង​ ក្តៅ​សន្ធំ​ កន្ទួល ឬ​ក្រហម​សាច់​ជាដើម​។

បើ​តាម​លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ប្រាប់​តាម​ទូរស័ព្ទ​ថា ការ​ចុះ​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា​នេះ គឺ​ក្រោយ​ឃើញ​ស្ថានភាព​ក្នុងភូមិ​ទាំងនេះ​ គ្មាន​អនាម័យ ​ដែល​មាន​កន្លែង​ខ្លះ​អាច​ជា​ជម្រក​មូស​ខ្លា ​ទៀត​ផង ហើយ​ក៏​បាន​ណែនាំ​ពី​បញ្ហា​សុខភាព ​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ​។

​លោក​ប្រធាន​មន្ទីរ បាន​បន្ត​ថា ក្រោយ​ទទួល​សេចក្តីរាយការណ៍​ពី​អាជ្ញាធរ​ករណី​អ្នក​ភូមិ​មាន​ជំងឺ លោក​ក៏​បាន​ណែនាំ​ដល់​មន្ត្រី​នៅ​ការិយាល័យ​ប្រ​តិ​បត្ត​ក្រុង​ប៉ោយ​ប៉ែ​ត និង​មណ្ឌល​សុខភាព ចុះ​ពិនិត្យ និង​សង្គ្រោះ​ពលរដ្ឋ​ភ្លាម​ៗ​។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​២១ ខែកក្កដា នេះ មាន​អ្នកជំងឺ​ស្រី​-​ប្រុស​១៥២​នាក់ បាន​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ ហើយ​ក្នុង​ចំណោម​នេះ​២២​នាក់ ​បាន​យក​ឈាម​ទៅ​ធ្វើ​វិភាគ​ នៅ​វិទ្យាស្ថាន​បា​ស្ទ័​រ​ភ្នំពេញ និង​១១​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​បង្អែក ​ក្រុង​ប៉ោយ​ប៉ែ​ត ក្រៅពី​នោះ​បានជា​សះស្បើយ រួច​ក៏​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​ហើយ​។

​​លោក ​គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ថា ការ​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា​នេះ និង​ធ្វើ​ឡើង​ទូ​ទាំង​ក្រុង​ប៉ោយ​ប៉ែ​ត​តែ​ម្តង ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកក្កដា​វិញ នឹង​បាញ់ថ្នាំ​ជុំវិញ​ផ្សារ​អគ្គ ឬ​ផ្សារ​ត្រី ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ រួច​នឹង​បន្ត​ទៅ​បាញ់​នៅ​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារ​កណ្តាល ជា​តំបន់​គោលដៅ​ផង​ដែរ​៕ ត្នោត 

from: https://tnaot.com/km/m/detail/article/9513418