អ្នកចាត់ការក្លឹបបិសាចក្រហម Manchester United អាចនឹងដាក់ David de Gea អោយនៅបម្រុងក្រោយបង្កកំហុសផ្ទួនៗពេលលេងជាមួយក្លឹបChelsea ក្នុងក្របខណ្ឌ័ FA Cupដែលធ្វើអោយក្លឹបបិសាចក្រហមធ្លាក់ចេញក្នុងពានរង្វាន់នេះ។
បើទោះជាគ្រូបង្វឹកសញ្ជាតិ ន័រវែសរូបនេះធ្លាប់គាំទ្រ និងការពារ De Gea ក្រោយការបង្កកំហុសមុនៗក្នុងរដូវកាលនេះ តែលើកនេះ Ole បដិសេធក្នុងការនិយាយថា De Gea នឹងជាប់ជម្រើសដំបូងក្នុងការលេងជាមួយ West Ham នៅ Old Trafford នាយប់ថ្ងៃពុធនេះ។
Solskjaer និយាយថា៖ “អ្នកត្រូវតែធ្វើការសម្រេចចិត្ត។ តំបន់នីមួយៗក្នុងក្រុមនេះគឺធំណាស់ ដូចនេះអ្នកត្រូវតែធ្វើអ្វីដែលត្រឹមត្រូវសម្រាប់ក្រុមនិងក្លឹប។ ពួកយើងនឹងធ្វើវានៅថ្ងៃពុធនេះ ហើយពេលចប់រដូវកាលនេះ យើងនឹងបន្តធ្វើការសម្រេចចិត្តទៀត។”
ពាក្យទាំងនេះហាក់ដូចជាសារព្រមានមួយដល់អ្នកចាំទីអេស្ប៉ាញDavid de Gea ហើយយើងនឹងរង់ចាំទាំងអស់គ្នាថា De Gea នៅបន្តចាំទីដៃទី១ រឺក៏ត្រូវដាក់នៅបម្រុងក្នុងការប្រកួតជាមួយWest Ham ខាងមុខ។
ប្រភព៖ Goal.com