Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Manchester City ដាក់ Watford៤ គ្រាប់អោយ Watford ធ្លាក់ចូលតំបន់ដែលត្រូវគេកាត់ចោល

ក្លឹប Watford ត្រូវបានធ្លាក់ចូលក្នុងតំបន់ដែលត្រូវគេកាត់ចោល ក្រោយទទួលរងបរាជ័យក្រោមថ្វីជើងក្លឹបលេខ២Manchester City។ ក្លឹបដែលទើបបណ្តេញគ្រូបង្វឹករបស់ខ្លួនចេញ យ៉ាងភ្ញាក់ផ្អើលកាលពីដើមសប្តាហ៏នេះ មិនមានលទ្ធភាពក្នុងការវាយបកវិញបន្តិចឡើយ។

២ គ្រាប់របស់Man City រកបានដោយកីឡាករអង់គ្លេស Raheem Sterling នៅនាទីទី ៣១ និង ៤០។ ចូលដល់តង់ទី២ Manchester City ដាក់ថែម២គ្រាប់ទៀតក្រោមការស៊ុតរបស់ Phil Foden និង Aymeric Laporte។ ជាលទ្ធផល មេឃខៀវបានយកឈ្នះលើ Watford 4ទល់នឹង0។

លទ្ធផលនេះធ្វើអោយ Watford ធ្លាក់ចូលក្នុងតំបន់ដែលត្រូវគេកាត់ចោលក្នុងចំណាត់ថ្នាក់លេខ ១៨ មាន ៣៤ពិន្ទុ ឯ Aston Villa បានឡើងមកផុតតំបន់គ្រោះថ្នាក់ក្រោយយកឈ្នះArsenal យ៉ាងភ្ញាក់ផ្អើល ១ទល់នឹង០។ គួរបញ្ជាក់ផងដែរថា ការប្រកួត Premier League នៅសល់១ប្រកួតទៀតដើម្បីកាត់សេចក្តីថា អ្នកណានៅបន្ត និងអ្នកណាធ្លាក់ទៅលេងChampionship។

ប្រភព៖ Livescore 

from: https://tnaot.com/km/m/detail/article/9513280