Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មនុស្ស​រាប់​ពាន់​នាក់​ចូលរួម​ពិធី​បុណ្យសព​វីរបុរស​បាល់ទាត់​អង់គ្លេស Jack Charlton

ប្រទេស​អង់គ្លេស៖ មនុស្ស​រាប់​ពាន់​នាក់​បាន​នាំ​គ្នា​តម្រង់​ជួរ​តាម​ដងផ្លូវ​នៃ​ទីប្រជុំជន Ashington ក្នុង​តំបន់​ប្រវត្តិសាស្ត្រ Northumberland ជាស្រុក​កំណើត​របស់​លោក Jack Charlton ដើម្បី​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ក្នុង​ពី​ធី​បុណ្យសព​របស់​វីរបុរស​បាល់ទាត់​អង់គ្លេសរូបនេះ កាលពី​ថ្ងៃ​អង្គារ​។

គួរ​រំលឹក​ថា​លោក Jack Charlton ដែល​ត្រូវជា​បងប្រុស​បង្កើត​របស់ Sir Bobby Charlton បាន​ទទួលមរណភាព​ក្នុង​វ័យ​៨៥​ឆ្នាំ កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា​កន្លង​ទៅ។បន្ទាប់​ពី​ត្រូវ​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺមហារីក​កូនកណ្តុរ​កាលពី​ឆ្នាំ​មុន និង​ជំងឺ​វង្វេងស្មារតី​ផង​ដែរ​។

ភាព​អស្ចារ្យ​របស់​លោក ដែល​ធ្វើ​ឱ្យ​ប្រជាជាតិ​អង់គ្លេស​ចង់​ចាំ​មិន​ភ្លេច​នោះ​គឺ ជួយ​អង់គ្លេស​ផ្តួល​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​ខាងលិច ដើម្បី​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់បាល់ទាត់​ពិភពលោក​នៅ​ក្នុង​កីឡដ្ឋាន​ជាតិ Wembley កាលពី​ឆ្នាំ​១៩៦៦​។

ក្នុង​នោះ​គេ​សង្កេត​ថា អ្នកគាំទ្រ​ជា​ច្រើន​ពុំ​សូវ​ជា​បាន​យកចិត្តទុកដាក់ ចំពោះ​គោលការណ៍​ណែនាំ​របស់​រដ្ឋាភិបាល ពី​ការ​រក្សា​គម្លាត​ឆ្ងាយ​ពី​សង្គម អំឡុង​ពេល​មាន​កូ​វី​ដ​១៩។ ដោយ​ពួក​គេបាន​ប្រមូលផ្តុំ​គ្នា​ជា​ច្រើន ដើម្បី​ធ្វើ​ពិធី​ចង​ចាំ​លោក Jack Charlton ដែលជាអតីត​ខ្សែការពារ​ឆ្នើម​របស់​ក្រុម Leeds United និង​ធ្លាប់​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​អៀរ​ឡង់​អំឡុង​ឆ្នាំ ១៩៨៦ ដល់ ១៩៩៦ ផង​ដែរ​៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព 

from: https://tnaot.com/km/m/detail/article/9513266