យើងធ្លាប់បានស្គាល់ប្រេន Honda នេះជាយូរណាស់មកហើយ នេះជាប្រេនរបស់ប្រទេសជប៉ុន ដែលយើងតែងតែមានទំនុកចិត្តខ្ពស់លើវា។ បើនិយាយពីរថយន្ត Honda អ្នកច្បាស់ជាស្គាល់មុនគេនោះជា Honda CR-V ឬ Honda Civic តែថ្ងៃនេះខ្ញុំសូមបង្ហាញពីរថយន្ត Pickup របស់ Honda វិញម្ដង។
នេះគឺ Honda Ridgeline Black Edition ឆ្នាំ2020 ដែលមកជាមួយនឹងម៉ាស៊ីនចំនុះ 3.5L V6 ភ្ជាប់ជាមួយប្រអប់លេខ 6វគ្គអូតូ AWD ដែលផលិតបានកម្លាំងសេះ 280hp និងកម្លាំងបង្វិលជុំ 260lb-ft។ អាចអូសបានទំងន់ជាង 2តោន។
សម្រាប់ Black Edition នេះគឺជាជម្រើសកំពូលរបស់ Honda Ridgeline នេះហើយ ដោយវាផ្ដោតសំខាន់ទៅលើប្រណិតភាពតែម្ដង។
ក្រៅពីផ្ទៃខាងមុខដូច SUV ហើយ Ridgeline ក៏មានកន្លែងទាក់ទាញផ្សេងទៀតផងដែរ ដូចជា ទ្រុងខាងក្រោយមានឃ្លុបនៅពីក្រោមទ្រុង ទ្វារទ្រុងខាងក្រោយអាចទម្លាក់ចុះដូចរថយន្ត Pickup ទូទៅក៏បាន និងអាចបើកទៅចំហៀងក៏បាន។
Facebook.com/TayAutoCambodia