Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Gong Yoo ត្រៀមនឹងបង្ហាញខ្លួនជាពិសេសនៅក្នុងរឿងភាគ Squid Game

កំពូលតារាសម្តែងកូរ៉េ លោក Gong Yoo ត្រៀមនឹងបង្ហាញខ្លួនជាពិសេសនៅក្នុងខ្សែភាពយន្តភាគ ដែលមានចំណងជើងថា Squid Game របស់ Netflix ដែលនឹងមកដល់ឆាប់ៗនេះ ។

នៅថ្ងៃទី២១ ខែកក្កដានេះ ផលិតកម្ម Management SOOP បានបញ្ជាក់ថា នេះគឺជាការពិតហើយដែលតារាសម្តែង Gong Yoo នឹងត្រៀមបង្ហាញខ្លួនជាពិសេសនៅក្នុងរឿង Squid Game របស់ Netlix ។ ខ្សែភាពយន្តភាគមួយនេះត្រូវបានដឹកនាំសម្តែងដោយលោក Hwang Dong Hyuk ដែលធ្លាប់ដឹកនាំសម្តែងរឿង Silenced ។ 

គួរបញ្ជាក់ដែរថា រឿង Squid Game នេះ នឹងមានការចូលរួមសម្តែងដោយលោក Lee Jung Jae និងលោក Park Hae Soo ផងដែរ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9511484