Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

របៀបបង្ហោះស្នាដៃដើម្បីឲ្យស្នាដៃដែលលោកអ្នកបង្ហោះ មាននៅក្នុងទំព័រ«រុករក»

បច្ចុប្បន្នមានអ្នកប្រើប្រាស់ជាច្រើនបានចូលរួមបង្ហោះស្នាដៃរបស់ពួកគេ នៅក្នុងTNAOT APPហើយក៏បានទាក់ទាញអ្នកគាំទ្រជាច្រើននាក់ផងដែរ ដោយអ្នកខ្លះទទួលបានចំនួនFollow និងLikeរហូតទៅដល់៣ពាន់នាក់ ឬក៏ដល់៥ពាន់នាក់។

ប៉ុន្តែអ្នកប្រើប្រាស់ខ្លះទោះបីបង្ហោះច្រើនយ៉ាងណា ក៏មិនសូវទទួលបានការLike និងFollowពីអ្នកប្រើប្រាស់ដទៃដែរ!!តើមកពីអ្វី?

ដើម្បីដោះស្រាយបញ្ហានេះ Adminនឹងប្រាប់ពីគន្លឹះខ្លះៗដែលធានាថារាល់ការបង្ហោះរបស់អ្នកទាំងអស់គ្នានឹងទទួលបានLike និងFollowជាច្រើនដូចពួកគាត់ដែរ

ចំណុចទី១៖ប្រធានបទត្រូវតែមានភាពទាក់ទាញ

ក្នុងការបង្ហោះស្នាដៃនិមួយៗប្រធានបទគឺដើរតួសំខាន់បំផុត​ ក្នុងការទាក់ចិត្តអ្នកអាន ដូច្នេះប្រសិនបើប្រធានបទអ្នកសរសេរបានល្អ នោះក៏មានមានLike និងFollowពីអ្នកប្រើប្រាស់កាន់តែច្រើនដែរ

សូមកុំសរសេរប្រធានបទ​ ដែលមានតែពាក្យ៖Hello , Hi Emojiផ្សេងៗដែលមិនសូវមានន័យ

ចំណុចទី២៖ រូបភាព ឬវីដេអូត្រូវតែមានន័យ និងមើលឃើញច្បាស់

រូបភាពរបស់អ្នក ក៏ជាកត្តាសំខាន់មួយដែរក្នុងការទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ ដូច្នេះកុំភ្លេចណា៎ រូបភាពកាន់តែច្បាស់ បានLikeកាន់តែច្រើន

ចំណុចទី៣៖ប្រភេទស្នាដៃ ដែលកំពុងមានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់

ស្នាដៃប្រភេទ៖កីឡាបាល់ទាត់ តារា រូបភាពឃ្យូត តំបន់ទេសចរណ៍ ព័ត៌មានទាន់ហេតុការណ៍ វីដេអូចម្រៀង វីដេអូកំប្លែង សម្រស់ស្ត្រីស្អាតៗជុំវិញពិភពលោកជាដើម។

ប្រសិនបើអ្នកទាំងអស់គ្នាមានចម្ងល់ទាក់ទងនឹងការបង្ហោះស្នាដៃ អាចធ្វើការបញ្ចេញមតិនៅផ្នែកខាងក្រោមបាន Adminនឹងធ្វើការឆ្លើយតបអ្នកទាំងអស់គ្នា ។

ចុចទីនេះ៖ដើម្បីបង្ហោះស្នាដៃរបស់អ្នកឥឡូវនេះជារូបភាព និងអត្ថបទ

ចុចទីនេះ៖ដើម្បីបង្ហោះស្នាដៃរបស់អ្នកឥឡូវនេះជាវីដេអូ

ចុចទីនេះ៖ដើម្បីបង្ហោះស្នាដៃរបស់អ្នកឥឡូវនេះជាVlog

from: https://tnaot.com/km/m/detail/article/9511234