Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រសួងណែនាំឲ្យបង្កើតផ្សារកសិករ ដើម្បីដោះស្រាយបញ្ហាទីផ្សារ

រាជធានី​ភ្នំពេញ​៖ ជារឿងល្អមួយដែល ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម ​បាន​ណែនាំ​ឲ្យ​អង្គភាព​ក្រោម​ឱវាទ ពិសេស​មន្ទីរ​កសិកម្ម តាម​ខេត្ត និង​រាជធានី​រៀបចំ​បង្កើត​ផ្សារ​កសិករ ឬ​ទីតាំង​សម​ស្រប​ណាមួយ ដែល​អាច​ឲ្យ​កសិករ​យក​ផលិត​សុវត្ថិភាព​មក​តាំង​លក់ ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​ទីផ្សារ .​ធានា​បាន​នូវ​ការ​ផ្គត់ផ្គង់​និង​រក្សា​បាន​តុល្យភាព​តម្លៃ​ទីផ្សារ​។

ជាមួយគ្នានោះ ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ បាន​ជំរុញ​ឲ្យ​ប្រជា​កសិក​ចងក្រង​ជា​បណ្តាញ ជា​ក្រុម​ដើម្បី​ជំរុញ​លើកទឹកចិត្ត​ដល់​ការ​ដាំ​ដុះ ចិញ្ចឹមសត្វ និង​ជា​ពិសេស​ធានា​ដល់​ផលិតផល​កសិកម្ម​មាន​ទីផ្សារ​ល្អ​។

ក្រ​សូ​ង​បាន​ណែនាំ​ដល់​មន្ត្រី ត្រូវ​ពិចារណា​ធ្វើ​ហិរញ្ញប្បទាន​និង​បណ្តុះបណ្តាល​ណែនាំ​ផ្សព្វផ្សាយ​បច្ចេកទេស និង​ការ​គ្រប់គ្រង​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដល់​កសិករ​ផង​ដែរ​។

ដើម្បី​ជំរុញ​លើកកម្ពស់ ការ​ដុះ​ដាំ ការ​ចិញ្ចឹមសត្វ ដើម្បី​ធានា​ឲ្យ​កសិផល​មាន​តម្លៃ​សម​ស្រប លោក​រដ្ឋមន្ត្រីក្រសួង​ស​កិ​កម្ម នៅ​ថ្ងៃ​ទី​២១ ខែកក្កដា​ឆ្នាំ​២០២០​នេះ បាន​ណែនាំ​ដល់​មន្ត្រី​របស់​លោក ជំរុញ​លើកកម្ពស់​ការ​ចងក្រង​បណ្តាញ​កសិករ​ដោយ​ដាក់​ចេញ​វិធានការ ៧​ចំនុច​។

ក្រៅពី​ឲ្យ​បង្កើត​ទីផ្សារ​សម្រាប់​លក់​កសិករ​ក្រសួង​ណែនាំ​អង្គភាព​ជំនាញ​ថា ត្រូវ​រៀបចំ​បង្កើត​បន្ថែម​នូវ​បណ្តុំ​អាជីវកម្ម​កសិកម្ម ក្រុម​កសិករ​ផលិត និង​សហគមន៍​កសិកម្ម ឲ្យ​បាន​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ក្នុង​ន័យ​បង្កើត​បាន​ពេញលេញ​នូវ​សមត្ថភាព​ផ្គត់ផ្គង់ ជា​ពិសេស​បង្កើន​នូវ​សមត្ថភាព​ចរចា​ជាមួយ​អ្នក​ប្រមូល​ទិញ​ផលិត​កសិកម្ម ដែល​វិធានការ​នេះ​នឹង​លើកទឹកចិត្ត​ប្រជា​កសិករ​ឲ្យ​ធ្វើការ​ដាំ​ដុះ​ស្បៀង ការ​ចិញ្ចឹមសត្វ និង​វារីវប្បកម្ម​កាន់តែ​សកម្ម និង​មិន​មានការ​ព្រួយ​បារ​ម្ម​ណ៍​អំពី​បញ្ហា​ទីផ្សារ​។

វិធានការ​មួយទៀត ក្រសួងកសិកម្ម បាន​ណែនាំ​អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​ខិតខំ​បន្ត​ទៀត​នូវ​ផែនការ​ផលិត​របស់​ក្រុម​បណ្តុំ​អាជីវកម្ម​កសិកម្ម ក្រុម​កសិករ​ផលិត និង​សហគមន៍​កសិកម្ម ឲ្យ​ផលិត​ស្រប​តាម​តម្រូវការ និង​ពេលវេលា​ដែល​ត្រូវ​ចុះ​ទៅ​ប្រមូល​ទិញ​របស់​ក្រុមហ៊ុន ឬ អ្នក​ប្រមូល​ទិញ​ផលិតផល​កសិកម្ម ដែល​អាច​ជៀសវាង​បាន​នូវ​ការ​ផលិត​ជន់​ជោរ និង​មិន​មាន​ទីផ្សារ​ច្បាស់លាស់​។

ក្រសួងកសិកម្ម បាន​ណែនាំ​បន្ត​ថា ត្រូវ​សហការ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​រៀបចំ​បង្កើត និង​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យារ​បាង​ក្រុម​បណ្តុំ​អាជីវកម្ម​កសិកម្ម ក្រុម​កសិករ​ផលិត និង​សហគមន៍​កសិកម្ម សំដៅ​ផ្គត់ផ្គង់​ស្បៀងអាហារ អង្ករ ត្រី សាច់ ប្រកបដោយ​ភាព​ជឿជាក់ និង​មាន​ប្រសិទ្ធភាព​។

លោក​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ជំរុញ​ឲ្យ​អ្នក​ពាក់ព័ន្ធ សហការ​ជា​ការ​ជាមួយ​គ្នា ឲ្យ​បាន​ជិត​ស្និ​ទ្ឋ​ដើម្បី​សម្រួល​ដល់​ការ​បណ្តុំ​អាជីវកម្ម​កសិកម្ម ក្រុម​ផលិតផល និង​សហគមន៍​កសិកម្ម ឲ្យ​ទទួល​បាន​ឥណទាន​មាន​អត្រា​ការ​ប្រាក់​ទាប សមរម្យ​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម និង​ប្រើប្រាស់​អគ្គិសនី​ក្នុង​វិស័យ​កសិកម្ម​ប្រកបដោយ​ភាព​អនុគ្រោះ ផង​ដែរ​៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព 

from: https://tnaot.com/km/m/detail/article/9511122