Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

របៀបធ្វើជ្រក់ចេកគ្រាប់ពិតជាប្លែកហើយឆ្ងាញ់

តោះបងប្អូនធ្វើជ្រក់ចេកគ្រាប់ជាមួយគ្នាវាពិតជាប្លែកហើយឆ្ងាញ់ពិសា​..បងប្អូនមួយចំនួនប្រហែលធ្លាប់ពិសាហើយមើល..! ទៅវាពិតជាមានរសជាតិឆ្ងាញ់ណាស់។

#គ្រឿងផ្សំ

– ចេកជ្វា (ចេកគ្រាប់ ចេកខ្ចីមិនទាន់ចាស់) ២គីឡូក្រាម

– ស្ករ ១ខាំ

– ទឹកត្រី ១ខាំ

– ខ្ទឹមស ១ខាំ

– ទឹកក្រូចឆ្មា ១០ស្លាបព្រាបាយ

– អំបិល ២ស្លាបព្រាកាហ្វេ

– ម្ទេស

– ប៊ីចេង

#របៀបធ្វើ

១. ចេកចិតសំបកសើរៗ លាងទឹកអោយស្អាត រួចថ្លឹងយក២គីឡូក្រាម

២. យកអំបិលលាយជាមួយទឹកមួយកូនចានដែក រួចយកចេកដែលចិតសំបករួចទៅចិតប្រឆិតៗស្តើងៗ (តែកុំអោយដាច់ចេញពីគ្នា) រួចដាក់ត្រាំក្នុងទឹកអំបិល

៣. បុកខ្ទឹមស និងម្ទេសអោយម៉ត់ រួចដាក់ស្ករ ប៊ីចេកបុកជាមួយគ្នាអោយសព្វ សឹមដាក់ទឹកក្រូចឆ្មា និងទឹកត្រីកូអោយសព្វ ភ្លក្សមើលអោយល្មមទុកមួយអន្លើ (ទឹកត្រីបុកយករសជាតិ ប្រៃ ផ្អែម ជូ និងហិរ)

៤. ក្រោយមកច្របាច់ចេកដែលត្រាំក្នុទឹកអំបិលអោយស្ងួតទឹក រួចយកមកច្របាច់ជាមួយទឹកត្រីបុកម្តងមួយៗអោយសព្វល្អ (ធ្វើបែបនេះធ្វើអោយចេកជ្រក់កាន់តែមានរសជាតិឆ្ងាញ់) ជាការស្រេច

*** អាចញាំបានភ្លាមៗ ឬទុកក្នុងទូទឹកកកអាចទុកញាំបានយូរ។

ប្រភព: អ្នកស្រី សុគន្ធារី

from: https://tnaot.com/km/m/detail/article/9511120