
ផ្ទុះការភ្ញាក់ផ្អើល!! តារាសម្ដែង យុទ្ធ ឋានះ ប្រកាសជាសាធារណៈចង់ចូលស្ដីដណ្តឹងកញ្ញា សូដា នីតា
រាជធានីភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកបាននាំគ្នាសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាប្រុសដែលកាក់កបឈុតអោបថើបលោក យុទ្ធ ឋានះ បានប្រកាសជាសាធារណៈពីគោលបំណងចង់ចូលស្តីដណ្តឹងតារាសម្តែងនាង សូដា នីតា ។
ចំពោះការលើកឡើងយ៉ាងដូច្នេះមហាជននៅពុំទាន់ដឹងថាតើលោក យុទ្ធ ឋានះ និយាយជាការពិតឬជាការលេងសើចនៅឡើយទេ? ប៉ុន្តែបើតាមអ្វីដែលលោកបានសរសេរបង្ហោះតាមហ្វេសប៊ុកនោះ បានបញ្ជាក់ថា លោកនឹងចូលស្តីដណ្តឹង សូដា នីតា ប្រសិនបើនាងបើកភ្លើងខៀវ។ តារាសម្តែងលោក យុទ្ធ ឋានះ បានបង្ហោះសារអមជាមួយនឹងរូប សូដា នីតា យ៉ាងដូច្នេះថា ក្រោកឡើងមានអាម្មណ៍នឹកមនុស្សស្រីម្នាក់នេះ កាន់តែស្គាល់ កាន់តែដឹង កាន់តែយល់ និងកាន់តែអាណិត។
លោកបញ្ជាក់ថា គាត់ជាមនុស្សស្រីដ៏រឹងមាំ ចូលចិត្តយកអាសាមនុស្សជុំវិញខ្លួនជាមនុស្សល្អ មិនថាអ្នកណាក៏ដោយគាត់តែងតែយកអាសាគេជានិច្ច ។ ខ្ញុំសូមសរសើរគាត់ ក្នុងចំណោមមនុស្សដែលខ្ញុំស្គាល់កន្លងមកមានតែគាត់ទេ ដែលអាចកែប្រែខ្ញុំបាន សំដីគាត់និយាយមកលើខ្ញុំ គឺសុទ្ធតែពាក្យល្អៗ ប្រាប់នេះប្រាប់នោះអោយខ្ញុំក្លាយជាមនុស្សម្នាក់ចាស់ទុំ ចេះដឹងរកស៊ី៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព