Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គេង​យប់តិច​ជាង ​៦​ ម៉ោង គ្រោះថ្នាក់ចំពោះសុខភាពណាស់

សុខភាព៖ ក្នុងករណី គេងមិនគ្រប់គ្រាន់ និងតិចជាង ៦ ម៉ោង លោកអ្នកនឹងប្រឈមហានិភ័យសុខភាព​ ដូចជា៖

– ​ប្រព័ន្ធ​ការពារ​ខ្លួន​ចុះ​ខ្សោយ​ បណ្ដាលឱ្យ​ងាយ​កើត​ជំងឺ​ ដូចជា ផ្ដាស់សាយជាដើម

– ​កើតជំងឺ​មេតាបូលិក ​សរសៃឈាម​បេះដូង ​ទឹក​នោម​ផ្អែម ​នឹងអាចឡើងសម្ពាធ​ឈាម (លើសឈាម) ធ្ងន់ធ្ងរ ដែល​អាច​ប៉ះពាល់​ដល់​សរសៃឈាម​បេះដូង 

– ប៉ះពាល់​ផ្លូវចិត្ត ដូច​ជា​មានស្រ្តេស មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ អារម្មណ៍រវើយរវាយ… 

– សុខភាពចុះខ្សោយជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ បណ្ដាលឱ្យឆាប់ចាស់ស្លាប់​មុន​អាយុ​ 

– ប្រព័ន្ធខួរក្បាលចុះខ្សោយ (ចង់ចាំមិនបានល្អ មានអារម្មណ៍ហ្សឺៗ…)។ 

ដោយឡែកមួយវិញទៀត ការគេងមិនគ្រប់គ្រាន់ ក៏ជាមូលហេតុធ្វើឱ្យៈ 

– ងងុយគេង ពេលធ្វើការ និងរៀនសូត្រ (លទ្ធផលមិនល្អ ព្រោះអារម្មណ៍មិនមូល) 

– ហានិភ័យខ្ពស់ពេលបើកបរ (ងងុយគេងពេលបើកបរ)៕

from: https://tnaot.com/km/m/detail/article/9510688