តោថ្មបុរាណពីរដែលគេជីកកកាយឃើញនៅមុខក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាហៅកាត់ CDC នោះ ការពិតការពិតអាចជាតោដែលនៅមុខវិមានលោកទេសាភិបាលបារាំងប្រចាំកម្ពុជា។
កាលក្នុងរាជ្យសម្ដេចព្រះនរោត្តម នៅមុខវិមានលោកទេសាភិបាលនេះមានដំណាក់ផែថ្មមួយ។ ដំណាក់ផែថ្មនេះសាងឡើងសម្រាប់ឱ្យកប៉ាល់លោកចត និងសម្រាប់នាវាធំតូច។ ពីមុនទីតាំង CDC ជាព្រះបរមរាជវាំងព្រះករុណាពញាយ៉ាតមកដល់បន្តិចទីតាំងនេះក្លាយជាវត្តធម្មលង្កាមុនពេលវាយកម្ទេច និងប្ដូរទីតាំង។
ការសន្និដ្ឋាននេះដោយសម្អាងលើរូបថតមួយសន្លឹកដែលថតអំឡុងឆ្នាំ១៨៩៥ ចុងសតវត្សទី១៩ បង្ហាញពី កំពង់ទឹក ឬផែមុខវត្តលង្កាចាស់ មានតោថ្ម២មានភិនភាគដូចគ្នាបេះបិទនឹងតោដែលគេកាយរកឃើញនៅទីតាំងម្ដុំនោះ៕