Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្តីស្រឡាញ់រវាងមនុស្សពីរនាក់

ស្នេហារបស់មនុស្សម្នាក់ៗមិនប្រាកដថាត្រូវចាប់ផ្តើមដោយការចងចាំល្អ និងបញ្ចប់ដោយសេចក្តីទុក្ខតែមួយមុខឡើយ។ ស្នេហាខ្លះ គូភាគីទាំងពីរ ហាក់ជាសត្រូវនឹងគ្នាពីជាតិមុន តែចុងបញ្ចប់បែរជាមកស្រឡាញ់គ្នា ល្អូកល្អិនដូចស្ករតាំងម៉ែ មិនខុស។ ឯគូស្នេហ៍ខ្លះវិញ ដំបូងស្រឡាញ់គ្នាណាស់ តែចុងក្រោយ ប្រែប្រួលក្លាយជាអ្នកដទៃនឹងគ្នាទៅវិញ។

គិតទៅនរណាមួយគិតទៅដល់រឿងអនាគតនោះ?

អ្វីដែលសំខាន់ក្នុងពេលភាគីទាំងពីរស្រឡាញ់គ្នា គឺពេលបច្ចុប្បន្ន។ គេអាចកាន់ដៃជាមួយមនុស្សដែលខ្លួនស្រឡាញ់ ដើរឆ្ពោះទៅមុខបានឬមិនបាន គឺទុកឲ្យអ្នកអនាគតជាអ្នកសម្រេចទៅចុះ។ ចំនែករឿងអតីតកាល អាក្រក់ឬល្អ វាក៏ជាចំណុចចាប់ផ្តើមដែលធ្វើអោយពួកគេស្គាល់គ្នាក្នុងពេលបច្ចុប្បន្ននេះដែរ ប៉ុន្តែសូមកុំយករឿងពីអតីតកាល មកចងជាច្រវ៉ាក់ទាក់ខ្លួនឯងនោះ។

ចំណុចសំខាន់ដែលឲ្យគេដឹងថា អ្នកម្ខាងទៀតស្រឡាញ់អ្នកដោយចិត្ត គឺជាការលះបង់ដោយមិនគិតពីការតបស្នង ការស្រឡាញ់គឺការឃើញមនុស្សដែលយើងស្រឡាញ់មានក្តីសុខ ទោះគេនៅក្បែរយើងឬនៅជាមួយអ្នកដទៃក៏ដោយ អ្នកម្ខាងទៀតសុំត្រឹមរស់ជាស្រមោលរបស់ម្នាក់ទៀត វាគ្រប់គ្រាន់ហើយសម្រាប់គេ៕

from: https://tnaot.com/km/m/detail/article/9697206