Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Sevilla សម្រេចទិញយកខ្សែបម្រើប្រយុទ្ធ Suso ជាអចិន្ត្រៃយ៍

ក្លិប Sevilla សម្រេចចុះហត្ថលេខាយកខ្សែបម្រើប្រយុទ្ធ Suso ពីក្លិប AC Milan លើការផ្ទេរជាអចិន្ត្រៃយ៍ បន្ទាប់ពីខ្ចីជើងបានមួយរដូវកាល។

កីឡាករអន្តរជាតិអេស្ប៉ាញរូបនេះ ត្រូវបានក្លិប Milan ដាក់ឱ្យ Sevilla ខ្ចីជើងរយៈពេលមួយរដូវកាល ជាមួយលក្ខខណ្ឌទិញដាច់ផងដែរ។ យ៉ាងណាមិញ Sevilla ក៏សម្រេចទិញយកកីឡាកររូបនេះផ្តាច់កុងត្រាចាស់របស់គេនៅទឹកដីអ៊ីតាលីតែម្តង ហើយបើតាមរបាយការណ៍ចុះផ្សាយបានឱ្យដឹងថា អាណាព្យាបាល Milan ព្រមទទួលយកសំណើដែលមានតម្លៃ ២១ លានអឺរ៉ូ លើលក្ខខណ្ឌមួយនេះ។

គោលបំណងធំរបស់ Sevilla គឺចង់រក្សាខ្សែបម្រើប្រយុទ្ធ Suso ឱ្យបន្តជួយក្រុមនារដូវកាលក្រោយ បន្ទាប់ពីទើបតែទទួលបានកៅអីលេងពានរង្វាន់អឺរ៉ុប Champions League កាលពីពេលថ្មីៗនេះ ក្រោមការដឹកនាំរបស់លោក Julen Lopetegui អតីតគ្រូបង្វឹកក្លិប Real Madrid។ សម្រាប់រដូវកាលនៅសល់នេះ Sevilla នឹងបន្តលេងនៅពានរង្វាន់អឺរ៉ុបលំដាប់ទី ២ Europa League វគ្គ ១៦ ក្រុមចុងក្រោយជាមួយក្លិប Roma នាថ្ងៃទី៦ ខែសីហា ខាងមុខ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9510633