Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការងារ​ល្អ​បំផុត​សម្រាប់​មនុស្ស​ដែល​ចូល​ចិត្ត​ធ្វើការ​ជាមួយ​មនុស្ស

ក្នុង​ករណី​ខ្លះ ប្រាក់​ចំណូល​ដែល​អ្នក​អាច​រកបាន​ពី​ការងារ​របស់​អ្នក​មិន​ពាក់​ព័​ន្ទ​នឹង​ការ​អប់រំ និង​បទ​ពិសោធន៍​ការងារ​របស់​អ្នក​ទាំងស្រុង​ទេ​។ ផ្ទុយ​មក​វិញ អត្ត​ចរិត​របស់​អ្នក​ក៏​ដើរតួ​យ៉ាង​សំខាន់​ដែរ​។ ប្រសិនបើ​អ្នកជា​មនុស្ស​ដែល​ចូល​ចិត្ត​ធ្វើការ​ជាមួយ​មនុស្ស អ្នក​គួរតែ​ពិចារណា​លើ​ជម្រើស​អាជីព​មួយ​ចំនួន​ដែល​អ្នក​មានឱកាស​ខ្ពស់​។

១. ផ្នែក PR

ផ្នែក PR ឬ ទំនាក់ទំនង​សាធារណៈ (Public Relations) ជា​ការងារ​ដែល​ទាក់ទង​នឹង​ការ​កសាង​ទំនាក់ទំនង​ជាមួយ​មនុស្ស​តាម​មធ្យោបាយ​ជា​ច្រើន​។ ការងារ​នេះ​តម្រូវ​ឲ្យ​មនុស្ស​ចេញ​មុខ​ទៅ​ជួប​មនុស្ស អ្នកកាសែត ធ្វើ​បទ​បង្ហាញ ចូល​រួមការ​សម្ភាសន៍ និង​ចេញ​មុខ​នាំពាក្យ​ពេល​ដែល​មាន​បញ្ហា​ក្នុង​ស្ថាប័ន​ផង​ដែរ​។

២. គ្រប់គ្រង​ប្រព័ន្ធ​សង្គម

ប្រសិនបើ​អ្នកជា​មនុស្ស​ដែល​ចូល​ចិត្ត​រក្សា​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​ទាំង​នៅ​ក្រៅ និង​លើ​អ៊ី​ន​ធើ​ណែ​ត​នោះ ការងារ​ជា​អ្នកគ្រប់គ្រង​ប្រព័ន្ធ​សង្គម​អាច​នឹង​ស័ក្តិសម​នឹង​អ្នក​។ ជម្រើស​ទី​មួយ​គឺ​អ្នក​អាច​ធ្វើ​ជាតា​រា​ប្រព័ន្ធ​សង្គម និង​ជម្រើស​មួយទៀត​គឺ​អ្នក​អាច​ទៅ​គ្រប់គ្រង​ប្រព័ន្ធ​សង្គម​ឲ្យ​អាជីវកម្ម​ដទៃ​។

៣. គ្រប់គ្រង​អាជីវកម្ម

ការ​គ្រប់គ្រង​តម្រូវ​ឲ្យ​អ្នកមាន​ជំនាញ​ធ្វើការ​ជាមួយ​អ្នក​ដទៃ​បាន​ដោយ​មាន​ប្រសិទ្ធភាព​។ អ្នកគ្រប់គ្រង​ដែល​ជោគជ័យ​ជា​មនុស្ស​ដែល​មាន​ភាព​ជា​អ្នកដឹកនាំ ជំនាញ​ទំនាក់ទំនង និង​ជំនាញ​ទន់​ផ្សេង​ៗ​យ៉ាង​ច្បាស់លាស់​។

៤. ការងារ​ទាក់ទង​នឹង​នយោបាយ

អ្នកនយោបាយ​ជា​ច្រើន​បាន​ខិតខំ​ប្រឹងប្រែង​ដល់​មាន​តំណែង​ដែល​ពួក​គេ​កាន់កាប់​ព្រោះតែ​សមត្ថភាព​ក្នុង​ការ​និយាយ​របស់​ពួក​គេ​។ សមត្ថភាព​ដទៃ​រួម​មានការ​ដឹកនាំ ការ​ចរចា និង​ការ​ជះ​ឥទ្ធិពល​លើ​អ្នក​ដទៃ​ជាដើម​។

៥. ផ្នែក​លក់

ផ្នែក​លក់​គឺជា​ជម្រើស​ល្អ​បំផុត​សម្រាប់​មនុស្ស​ដែល​ចូល​ចិត្ត​ធ្វើការ​ជាមួយ​មនុស្ស និង​អ្នក​ដែល​ពូកែ​និយាយ​។ ការ​ទាក់ទង និង​ជួប​ជាមួយ​អតិថិជន​ថ្មី​ៗ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការងារ​មួយ​នេះ ហើយ​ភាគច្រើន​មនុស្ស​ដែល​ពូកែ​និយាយ​មានឱកាស​ជោគជ័យ​ច្រើន​ដែរ ព្រោះ​ពួក​គេ​ទម្លាប់​ជាមួយនឹង​ការ​សន្ទនា​ជាមួយ​មនុស្ស​ដែល​មិន​ដែល​ស្គាល់គ្នា និង​តែងតែមាន​កម្លាំង​ដែល​ជំរុញ​ឲ្យ​អតិថិជន​ជឿជាក់​ពួក​គេ ៕

ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9696185