Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តូចចិត្ត​គេ​មិន​ទទួលស្គាល់​កូន​ក្នុង​ផ្ទៃ​ដេញរករឿង ទ្រាំមិនបានបុរសនោះវាយសន្លប់ឈឹង

រាជធានី​ភ្នំពេញ៖ ​ស្ត្រី​ម្នាក់​​​មាន​ផ្ទៃពោះ​​ប្រហែល២ខែ ​​តូចចិត្ត​នឹង​បុរសម្នាក់​​មិន​ព្រម​ទទួលស្គាល់​កូន​ក្នុង​ផ្ទៃ ក៏​ផឹកស្រា​ស្រវឹង រួច​ជិះ​ម៉ូតូ​មក​ពី​ទួល​សង្កែ ដោយយក​ដុំ​ថ្ម​គប់​ទៅ​លើ​បុរសនោះ ធ្វើ​ឲ្យ​បុរសនោះ​ទ្រាំ​មិន​បាន​ក៏​ប្រវាយប្រតប់​វិញ​រហូត​សន្លប់​នៅ​នឹង​កន្លែង​កើតហេតុ។  

​ការ​ភ្ញាក់ផ្អើល​នេះកើតឡើង កាលពី​ម៉ោង​៧ ​និង​៣0​នាទី​យប់ ថ្ងៃ​ទី​២0 ខែកក្កដា ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវ​552 កែង​ផ្លូវ​289 នៅ​ចំណុច​ក្រោយ​ប៉េ​អឹ​ម​លើ​ផ្ទៃ​ប្រទេស ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កក់​1 ខណ្ឌទួលគោក។

សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេឃើញ​ស្ត្រី​ម្នាក់​​មិន​ស្គាល់​អត្តសញ្ញាណ​​ វ័យ​ជាង​30​ឆ្នាំ បាន​ផឹកស៊ី​នៅ​ទួល​សង្កែ​១ លុះ​ពេល​ដែល​ស្រវឹងស្រា ស្រាប់តែ​ពឹង​ឱ្យ​គេ​ជួយ​ដឹក​តាម​ម៉ូតូ​មក​ដល់​កន្លែង​កើតហេតុ ក៏​ឃើញបុរសជាដៃគូរ ​របស់​គាត់ ភ្លាមនោះស្រាប់តែស្ត្រីរូបនោះស្ទុះ ទៅ​យក​ដុំ​ថ្ម​​គប់​ ហើយ​ប្រវាយតប់​គ្នា​ឡើង​ផ្អើល​ពេញ​ផ្លូវ រហូត​ដល់​ខាង​ខាងប្រុស​ខឹងទ្រាំលែងបាន​ក៏វាយ​តបត​ទៅ​វិញ បណ្តាល​ឱ្យ​ជ្រុលដៃ​រវាយស្ត្រីនោះ​​សន្លប់​​​នៅ​នឹង​កន្លែង​ កើតហេតុ​អស់​រយៈពេល​ជិត​1១៥នាទី ទើប​ដឹងខ្លួន​វិញ​។

ស្ត្រីនោះ​​បាន​និយាយ​ថា ខ្លួន​បាន​ស្គាល់គ្នា​ជាមួយបុរសនោះ ​​តាំងពី​មុន​ចូល​ឆ្នាំ​ខ្មែរ រហូត​មក​ដល់​ពេល​នេះ​មាន​ផ្ទៃពោះ​បាន​ប្រហែល២​ខែ​ទៅ​ហើយ ប៉ុន្តែ​ខាង​ប្រុស​មិន​ទទួលខុសត្រូវ​នោះ​ទេ ដោយ​ទុក​គាត់​ចោល ទើប​គាត់​ទ្រាំ​លែង​បាន​ក៏​ធ្វើ​រឿង​បែប​នេះ​តែ​ម្តង​ទៅ ហើយ​គាត់​មិន​ចង់បាន​អី​ច្រើន​នោះ​ទេ គ្រាន់តែ​ចង់ឱ្យ​ខាង​ប្រុស​ចេញ​មក​ដោះស្រាយ​ជាមួយ​គាត់​តែ​ប៉ុណ្ណោះ។

​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ទៀត​ថា បុរស​ដែលគេស្គាល់ថា ​ឈ្មោះ​ស្មី​ ជា​មេការ​សំណង់​នៅ​ក្នុង​ការដ្ឋាន​ខាងលើ​នេះ គឺ​គាត់​មាន​ប្រពន្ធ​រស់នៅ​ជាមួយ​គ្នា ហើយ​ប្រពន្ធ​គាត់​មិន​ដែល​រករឿង​គាត់​នោះ​ទេ មក​ពី​ខាង​ប្រពន្ធចុង​ចេះ​តែ​មក​ទាក់ទង​ជាមួយ​គាត់​ខ្លួនឯង រួច​ហើយ​មុន​កើតហេតុ​មួយ​ថ្ងៃ គឺ​ប្រពន្ធចុង​នេះ​បាន​មក​រករឿង និង​ឈ្លោះ​គ្នា​ជាមួយនឹង​ខាង​បុរស​ជា​មេ​ការ​សំណង់​នេះ​ម្តង​ហើយ​តាំងពី​4​ល្ងាច ហើយ​គាត់​ខឹង​ក៏​មិន​បាន​ទៅ​ប្តឹង ឬ​មួយ​តបត​អ្វី​នោះ​ទេ មិន​តែ​ប៉ុណ្ណឹង​ហើយ​នៅ​តែ​រករឿង​គាត់​ទៀត​។ ហើយ​ភ្លាម​ៗ​នោះ​ដែរ ក៏​មាន​រថយន្ត​សង្គ្រោះ​បាន​មក​ដល់​កន្លែង​កើតហេតុ​ចំនួន​២​គ្រឿង ប៉ុន្តែ​ប្រពន្ធចុង​មិន​ព្រម​ឡើង​នោះ​ទេ សុខចិត្ត​ដេក​យំ​ស្រែក​នៅ​លើ​ដី​អោយ​ផ្អើល​គេឯង ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ គឺ​សមត្ថកិច្ច​បាន​ហៅ​ម៉ូតូ​កង់​បី​អោយ​ដឹក​យក​ស្ត្រី​ប្រពន្ធចុង​យក​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​កក់​១ ដើម្បី​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយទៀត៕ ត្នោត 

from: https://tnaot.com/km/m/detail/article/9510629