Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

HUAWEI បង្កើតឧបករណ៍មួយប្រភេទអាចបញ្ចូលថ្មទៅឧបករណ៍ផ្សេងជាច្រើនគ្រឿងពីចម្ងាយ

បច្ចេកវិទ្យាកាន់តែជឿនលឿនទៅៗហើយ រីឯទូរសព្ទវ៉ៃឆ្លាត និងឧបករណ៍ចល័តមួយដែលអាចកាន់ថ្មបានយូរ ក៏ជាគោលដៅរបស់ក្រុមហ៊ុនបច្ចេកវិទ្យាទូទៅចង់បាន និងកំពុងស្រាវជ្រាវផងដែល ហើយក្រុមហ៊ុន HUAWEI ក៏បានកំពុងស្រាវជ្រាវបច្ចេកវិទ្យាទំនើបមួយប្រភេទដែលថ្មីខុសពីគេ (បច្ចេកវិទ្យាឡាស៊ែរ) បច្ចេកវិទ្យានេះអាចធ្វើការបញ្ចូលថ្មទៅឧបករណ៍ផ្សេងជាច្រើនគ្រឿងពីចម្ងាយបាន បំណងរបស់ក្រុមហ៊ុននេះគឺចង់បំរើតម្រូវការរបស់អ្នកប្រើប្រាស់ទាំងអស់អោយមានជីវភាពកាន់តែងាយស្រួល និងទំនើបផងដែរ។

ប្រសិនបច្ចេកវិទ្យានេះអាចបង្កើតជោគជ័យនាថ្ងៃអនាគត នោះវានឹងអាចបំរើសេវាកម្មដល់មនុស្សនានា ហើយយើងក៏លែងទិញ ឬយក Power Bank តាមខ្លួនទៀតហើយ វាក៏អាចកាត់បន្ថយភាពស្មុកស្មាញក្នុងការយកឧបករណ៍សម្រាប់សាកថ្មតាមខ្លួនយើងទៀត ។

យោងតាមវីដេអូពីក្រុមហ៊ុន HUAWEI បាននិយាយថា ៖“នាពេលបច្ចុប្បន្ននេះ ប្រសិនយើងចង់ដាក់ឧបករណ៍សាកថ្មីពីចម្ងាយនៅគ្រប់ទីតាំងរួមទាំងការិយាល័យ ហាងកាហ្វេ ផ្សេងៗ ផលលំបាកដែលយើងជួបនោះគឺ ឡាស៊ែរគឺមានផលប៉ះពាល់ដល់ភ្នែកមនុស្សយើង”។

ដូច្នេះហើយ ក្រុមហ៊ុន HUAWEI កំពុងរកវិធីសាស្ដ្រក្នុងការការពារភ្នែកមនុស្សយើងនៅពេលប្រើប្រាស់បច្ចេកវិទ្យាថ្មីមួយនេះ ដោយប្រព័ន្ធអាចស្គេនដឹងថាពេលណាភ្នែកមនុស្ស ឬសត្វចញ្ចឹមយើងនៅជិតប្រព័ន្ធបញ្ចូលថ្មពីឡាស៊ែរនេះ ពេលនោះឧបករណ៍នឹងធ្វើការបិទដំណើរការ ដើម្បីការងារសុវត្ថិភាពដល់មនុស្ស និងសត្វចញ្ចឹម ។

តាមការបកស្រាយពីក្រុមហ៊ុនបានអោយដឹងថា ឧបករណ៍នេះអាចធ្វើការបញ្ចូលថ្មទៅឧបករណ៍ទូរសព្ទ កំព្យូទ័រ Drone , tablet -ល- ពីចម្ងាយបាន ហើយពេលយើងតំឡើងឧបករណ៍បញ្ចូលថ្មនេះគឺរៀបចំនៅកន្លែងដែលមិនមានការបិទបាំង ។

បច្ចុប្បន្នឧបករណ៍បញ្ចូលថ្មប្រភេទថ្មីមួយនេះមិនទាន់ត្រូវគេដាក់ឈ្មោះជាក់លាក់នោះទេ ប៉ុន្ដែវាក៏នៅតែជាប្រភេទឧបករណ៍បែបថ្មីមួយដែលបំរើសេវាកម្មបញ្ចូលថ្មដល់ឧបករណ៍ដទៃទៀត ។

តែបច្ចេកវិទ្យាថ្មីមួយនេះពុំត្រូវបានគេប្រកាសថ្ងៃប្រើប្រាស់ជាផ្លូវការទេ ចឹងយើងនាំគ្នារង់ចាំមើលៗតើបច្ចេកវិទ្យាថ្មីមួយនេះនឹងអាចបំរើសេវាកម្មដល់មនុស្សលោកបែបណាខ្លះទៀត ។

from: https://tnaot.com/km/m/detail/article/9696047