Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វិធី​បង្កើន​ប្រសិទ្ធភាព​ការងារ​ក្នុង​អាជីវកម្ម​តាម​រយៈ​ជំនាញ​ទន់

ពិភពលោក​មិន​នៅ​នឹង​មួយ​កន្លែង​ទេ ដូច្នេះ​អាជីវកម្ម​ត្រូវ​តែ​ចេះ​សម្រប​ខ្លួន​ទៅ​តាម​ការ​ផ្លាស់​ប្តូរ​ដើម្បី​បង្កើន​ប្រាក់​ចំណូល និង​ប្រសិទ្ធភាព​ការងារ​។ វិធី​ងាយ​មួយ​ក្នុង​ការ​ធ្វើ​ដូច្នេះ​គឺ​ការ​បង្រៀន​ជំនាញ​ទន់​ដល់​បុគ្គលិក​របស់​ខ្លួន​។ តើ​អាជីវករ​អាច​ធ្វើ​ដូច្នេះ​បាន​ដោយ​វិធី​ណា?

១. បណ្តុះ​ផ្នត់គំនិត​ចង់​រៀន

ការ​បង្រៀន​ជំនាញ​ទន់​ដូច​ជា​ការ​រឹង​មាំ ចំណេះដឹង​ផ្នែក​សតិអារម្មណ៍ និង​ភាព​រហ័សរហួន​គឺជា​ជំហាន​ល្អ​មួយ​ដែល​ជួយ​ត្រៀម​អាជីវកម្ម​របស់​អ្នក​សម្រាប់​ការ​ផ្លាស់​ប្តូរ​ផ្សេង​ៗ​។ ប៉ុន្តែ​ជាដំបូង អ្នក​ត្រូវ​ដឹង​ថា​អ្នក​មិន​អាច​បង្ខិតបង្ខំ​បុគ្គលិក​របស់​អ្នក​ឲ្យ​រៀន​បាន​ទេ​ប្រសិនបើ​ពួក​គេ​មិន​មានចិត្ត​ចង់​រៀន​។យ៉ាងណា​ក្តី អ្នក​អាច​ធ្វើ​ជា​ឧទាហរណ៍​ដល់​ពួក​គេ​ដើម្បី​ឲ្យ​ពួក​គេ​មើលឃើញ​គំរូ​ដែល​ខ្លួន​អាច​ធ្វើ​តាម​បាន​។

២. ជំរុញ​ឲ្យ​មានការ​ឆ្លុះ​បញ្ចាំង​ពី​ខ្លួនឯង

មុន​ពេល​សម្រេចចិត្ត​ផ្តល់​ការ​ហ្វឹកហាត់​ដល់​បុគ្គលិក​របស់​អ្នក អ្នក​ត្រូវ​គិត​សិន​ថា​ជំនាញ​អ្វី​ដេ​ល​បុគ្គលិក​របស់​អ្នក​ត្រូវការ​ជាងគេ​។ អ្នក​គួរតែ​ជំរុញ​ឲ្យ​បុគ្គលិក​គិត​ពី​ជំនាញ​ដែល​ពួក​គេ​មាន និង​ជំនាញ​ដែល​ពួក​គេ​ចង់​រៀនសូត្រ​បន្ថែម​។

៣. ពង្រីក​ចំណេះដឹង និង​ការ​យល់​ដឹង

មាន​ពេល​ខ្លះ បុគ្គលិក​របស់​អ្នក​គ្រាន់តែ​ត្រូវការ​ការ​អប់រំ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ​មុន​នឹង​អាច​ធ្វើការ​បាន​ដោយ​មាន​ប្រសិទ្ធភាព​ជាង​មុន​។ ដូច្នេះ​វគ្គ​ខ្លី​ៗ​អាច​ជា​ជ្រើស​ល្អ​មួយ​សម្រាប់​ពួក​គេ​បាន​ដែរ​។ ប្រសិនបើ​បុគ្គលិក​របស់​អ្នក​នៅ​វ័យក្មេង អ្នក​ក៏​អាច​ជំរុញ​ទឹកចិត្ត​ពួក​គេ​ឲ្យ​រៀន​អន​ឡាញ​បាន​ដែរ​។

៤. ផ្តល់​ឱកាស​ឲ្យ​ពួក​គេ​អនុវត្ត

ការ​អនុវត្ត​មាន​សារៈសំខាន់​ណាស់ ដូច្នេះ​បន្ទាប់​ពី​អ្នក​ផ្តល់​ឱកាស​រៀន​ហើយ អ្នក​ត្រូវ​ផ្តល់​ឱកាស​ឲ្យ​ពួក​គេ​អនុវត្ត​អ្វី​ដែល​ពួក​គេ​បាន​រៀន​ដែរ​។ ជា​ទូទៅ ការ​ហ្វឹកហាត់​ជា​ក្រុម ឬ​ការ​ធ្វើ​ទស្សនកិច្ច​អនុញ្ញាត​ឲ្យ​បុគ្គលិក​អនុវត្ត និង​រៀនធ្វើការ​ជា​ក្រុម​បាន​ល្អ​ជាង​មុន​បាន​៕

ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9696014