Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដោយសារម្ចាស់​ឡាន​ងងុយ​១​ភាំង​ ងើបឡើង​មនុស្ស​ខ្ទាត​ចេញពី​ឡាន​អស់

ខេត្តសៀមរាប ៖ រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​១៥ កៅអី រត់​តាក់ស៊ី​ដឹក​ម៉ូយ​ពេញ​មាន​ប្រុស ស្រី ក្មេង ចាស់ បើកបរ​ក្នុង​ភាព​ងងុយដេក​មួយភាំង​ភ្ញាក់​ឡើង​រ៉េ​ចង្កូត​ទៅ​បុក​ម៉ូតូ​កង់​បី​កែ​ច្នៃ ពេញទំហឹង បណ្តាល​ឱ្យ​ធ្លាក់​ទៅ​ម្ខាង​ផ្លូវ ខ្ទាត​មនុស្ស​ចេញពី​ក្នុង​ឡាន​រាយ​ពេញ​ផ្លូវ បណ្តាល​ឱ្យ​ស្លាប់​កូន​ក្មេង​អាយុ​២​ខួប ម្នាក់​របួសធ្ងន់​ស្រាល​១៧ នាក់ បង្ក​ការ​កកស្ទះ​ពេញ​ផ្លូវ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឱ្យរ​ន្ទ​ត់​នោះ​បាន​កើតឡើង នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់ លើ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣៥១ . ៣៥២ ក្នុងភូមិ​កិត្តិយស ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្តសៀមរាប រវាង​រថយន្ត និង​ម៉ូតូ​កង់​បី​កែ​ឆ្នៃ ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក បាន​ប្រាប់​នៅ​យប់​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឱ្យ​រន្ធត់​នោះ រវាង​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស​១៥ កៅអី ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ២.M.៤៤.០៦ បើកបរ​ដោយ​ឈ្មោះ ឯក វាសនា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​(​របួសស្រាល​)​រស់នៅ​ភូមិ​ត្រពាំង​ផ្លុ​ង ឃុំ​បាទី ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង បើកបរ​ទិស​ដៅ​ពី​កើត​ទៅ​ទិស​ខាងលិច​ដឹក​អ្នកដំណើរ​ចំនួន​១៥​នាក់ មាន ៖ ក្មេង​,​ចាស់ ប្រុស ស្រី បាន​បុក​-​ម៉ូតូ កង់​បី​កែ​ឆ្នៃ ម៉ាក​វ៉េវ ក្រហម​ផលិត​ឆ្នាំ ២០០៦ គ្មាន​ផ្លា​ក​លេខ បើកបរ​ដោយ​ឈ្មោះ ស៊ិ​ន សោម​លយ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​កិត្តិយស ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្តសៀមរាប មុខរបរ​កម្មករ​ភ្លើង ដឹក​អ្នក​រួម​ដំណើរ ឈ្មោះ ថង​.​មិត្ត ភេទ​ប្រុស អាយុ​៤៩ ឆ្នាំ នៅ​ភូមិ​កិត្តិយស ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្តសៀមរាប បើកបរ​ទិស​ដៅ​ពី​កើត​ទៅ​លិច​ហើយ​ឈប់​លើ​ផ្លូវ​ខាងជើង​ក្បាល​ទៅ​ទិស​ខាងលិច បុក​ហើយ​រថយន្ត​បាន​រ៉េ​ចង្កូត​ក្រឡាប់​ទៅ​ជាយ​ផ្លូវ​ខាងត្បូង ។

ដោយ​បណ្តាល​ឱ្យ​ស្លាប់​ក្មេង​១​នាក់ ឈ្មោះ សឿ ស៊ុ​យ អាយុ​២​ខួប រស់នៅ​ភូមិស្រ​ណា​ល ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។ មូលហេតុ​ខាងលើ​បង្ក​ឡើង ដោយ​រថយន្ត​សាំង​យ៉ុ​ង បើកបរ​ក្នុង​ល្បឿន​លឿន ។ លោក​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​កម្លាំង​ជំនាញ​បាន​ចុះ​វាស់វែង​ដល់​កន្លែង​កើតហេតុ រួច​ដកហូត​វត្ថុ​តាង​ពាក់ព័ន្ធ ដែល​មាន​រថយន្ត​សាំង​យ៉ុ​ង និង​ម៉ូតូ​កង់​បី​កែ​ឆ្នៃ យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ។

បច្ចុប្បន្ន​សព​ក្មេង (​ជន​រង​គ្រោះ​)​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក អ្នក​រង​របួស ធ្ងន់​ស្រាល ត្រូវ​បាន​កម្លាំង​ជំនាញ​បាន​ជួយ​ដឹក​យក​ទៅ សង្គ្រោះ ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពួក ។ រីឯ​អ្នកបើកបរ​រថយន្ត​សាំង​យ៉ុ​ង ដែល​មាន​របួសស្រាល​នោះ ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9695111