Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Shizo Abe បង្ហាញ​ខ្លួនគាំទ្រ Yoshihide Suga ក្លាយ​ជា​នាយករដ្ឋមន្ត្រីថ្មី​ផ្លូវការ

នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្ស៊ូ អាបេ ដែល​នឹង​អស់​តួនាទីជាផ្លូវការចាប់​ពី​ព្រឹក​ថ្ងៃ​ពុធ សប្តាហ៍នេះ បានបង្ហាញ​ខ្លួន​ក្នុង​ថ្ងៃ​ចុងក្រោយ នៅ​គណៈរដ្ឋមន្ត្រីជប៉ុន អំឡុង​ពេល​បោះ​ឆ្នោតជ្រើស​រើស លោក យូស៊ីហៃ សូហ្គា ​នាយក​រដ្ឋមន្ត្រី​ថ្មី​ជាផ្លូវការ។ នេះ​បើ​តាម​ការ​អះអាង​ពី​សារព័ត៌មាន​ក្នុង​ស្រុក​របស់​ជប៉ុន។

លោក ស៊ូហ្គា ជាមន្ត្រី​ជំនិត និង​ជាដៃស្តាំដ៏​មានឥទ្ធិពលក្រោម​រដ្ឋកាលលោក ស៊ីនហ្ស៊ូ អាបេ ហើយ​កាល​ពី​ថ្ងៃ​ច័ន្ទ លោកត្រូវសមាជិក​បក្ស​កាន់​អំណាច​ជប៉ុន ​ជ្រើស​ជា​ប្រធាន​បក្ស មុន​នឹង​ទទួល​បាន​តំណែង​នាយករដ្ឋមន្ត្រី​ថ្មីនៅថ្ងៃ​នេះ។

អំឡុង​ពេល​ឡើង​កាន់​អំណាច បុរស​មានឥទ្ធិពល​នៅ​ពី​ក្រោយអតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ជាច្រើន​ឆ្នាំ​រូប​នេះ បាន​ប្តេជ្ញា បន្ត​គោល​នយោបាយ​របស់លោក ស៊ីនហ្ស៊ូ អាបេ ដែល​មិន​ទាន់​បាន​ជោគជ័យ ក្នុង​នោះ​រាប់​បញ្ចូល​ទាំងការ​ចុះ​ហត្ថលេខា​លើ​យុទ្ធ​សាស្ត្រ​សេដ្ឋកិច្ចជាតិ​ថ្មី Abenomics ថែម​ទៀត​ផង។

​យ៉ាងណា ក្នុង​កាលៈទេសៈនេះ ការ​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រីជប៉ុន ពីសំណាក់ លោក ស៊ូហ្គា មិនមែន​ជា​រឿង​ងាយ​ស្រួល​នោះឡើយ ព្រោះ​ត្រូវ​ប្រឈម​ដោះ​ស្រាយ​វិបត្តិកូវីដ ១៩ ដែល​កំពុង​រាតត្បាត​នៅ​ជប៉ុន ពិសេស​គឺ​ស្តារ​សេដ្ឋកិច្ច​ជាតិ​ឡើង​វិញ ក៏​ដូចជាវិបត្តិមួយ​សង្គមមួយចំនួន​ទៀត រាប់​បញ្ចូល​ទាំង ១/៣ នៃ​ពលរដ្ឋ​ជប៉ុន គឺ​ជា​មនុស្ស​ចំណាយ​វ័យចាប់​ ៦៥ឆ្នាំ ជាដើម។

លោក អាបេ ដែល​ត្រូវ​គេ​ដឹង​ថា ជាមនុស្ស​គាំទ្រ​ពេញ​ទំហឹង​ទៅ​លើ​តំណាង​នាយករដ្ឋមន្ត្រី​សម្រាប់លោក ស៊ូហ្គា បាន​បង្ហាញ​វត្តមាន​នៅ​ថ្ងៃ​ចុងក្រោយ ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រីជប៉ុន ដោយ​បាន​អរគុណពលរដ្ឋ​ជប៉ុនទាំង​អស់ ថែម​ទាំងប្តេជ្ញាជួយ​គាំទ្រ​រដ្ឋាភិបាល​ថ្មី និង​គណៈ​រដ្ឋមន្ត្រី​យ៉ាង​ពេញ​ទំហឹង៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9695041