កាលពីយប់មិញ ទំព័រផ្លូវការរបស់ក្លឹបកាំភ្លើងធំArsenal បានបង្ហោះជាផ្លូវការក្នុងការបន្តកុងត្រាជាមួយនឹងខ្សែប្រយុទ្ធកំពុងឡើងជើងរបស់Aubameyang រហូតដល់ឆ្នាំ២០២៣ ដែលនេះជាដំណឹងល្អមួយសម្រាប់អ្នកគាំទ្រ ក្រោយមានការស្រពិចស្រពិលទៅលើអនាគតកីឡាកររូបនេះដោយសារវាជារដូវកាលចុងក្រោយក្នុងកុងត្រាចាស់។
ការសម្រេចចិត្តបន្តកុងត្រារបស់ Aubameyangត្រូវបានជឿជាក់ថា ដោយសារតែគ្រូបង្វឹក Mikel Arteta បានបញ្ចុះបញ្ចូល និងសន្យាកសាងក្រុម Arsenalឡើងវិញក្រោយធ្លាក់ទម្រង់លេងក្នុងមួយទស្សវត្តន៍ចុងក្រោយ។
ការឈ្នះ FA Cup កាលពីរដូវកាលមុនក៏ជាបុព្វហេតុសំខាន់ដែលធ្វើអោយខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំរូបនេះបន្តកុងត្រា ៣ឆ្នាំជាមួយក្លឹប ហើយត្រូវបានរាយការណ៏ថា ប្រាក់ឈ្នួលសប្តាហ៏បានកើនឡើងខ្លាំងប្រហាក់ប្រហែលនឹង Ozil។
ប្រភព៖ Goal