Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ភ្នាក់ងារ Baleនិយាយថា Bale ចង់ត្រឡប់ទៅ Tottenham Hotspurs វិញ!!

ភ្នាក់ងារផ្ទាល់ខ្លួនរបស់កីឡាករសញ្ជាតិវែលGareth Bale គឺលោក Jonathan Barnett បាននិយាយថា Real Madrid កំពុងតែធ្វើការចរចាជាមួយ Tottenham ក្នុងការលក់ចេញកីឡាករ Gareth Bale នៅរដូវក្តៅនេះ។

Gareth Bale បានចាកចេញពីក្លឹបTottenham ទៅកាន់ក្លឹប Real Madrid ក្នុងឆ្នាំ២០១៣ ហើយបានឈ្នះ Champion League ៤ដងនៅអេស្ប៉ាញ។ ទោះជាយ៉ាងណា ក្រោយហាក់មានជម្លោះជាមួយនឹងគ្រូបង្វឹក Zidane កីឡាករ Gareth Bale បានបង្ហាញខ្លួនត្រឹម១៦ ដងប៉ុណ្ណោះគ្រប់កម្មវិធីរដូវកាលមុន។

គួរបញ្ជាក់ផងដែរថា កីឡាករវែលរូបនេះលេងអោយReal Madrid សរុបបាន ២៥១ ប្រកួតដែលក្នុងនោះស៊ុតបញ្ចូលទីបាន ១០៥ គ្រាប់ ឈ្នះ Champion League  4ដងនិង La Liga ២ដង។

ប្រភព៖ Goal

from: https://tnaot.com/km/m/detail/article/9695009