Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

យប់នេះ Apple Fans ទាំងអស់គ្នានឹងអាចធ្វើការ Update IOS 14 ជាផ្លូវការបានហើយ !!!

ទោះបីជា IPhone 12 មិនបានលេចខ្លួនក្នុងកម្មវិធីប្រកាសលើកនេះរបស់ Apple ក៏ដោយ តែ Fans IPhone ទាំងអស់គ្នានឹងអាចធ្វើបច្ចុប្បន្នភាពឡើង IOS 14 ចាប់ពីថ្ងៃទី១៦ ខែកញ្ញានេះតទៅ ។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន Apple ។

Fans iPhone ទាំងអស់គ្នានឹងអាចមានឧកាសប្រើប្រាស់មុខងាយថ្មីៗរបស់ OS ជំនាន់ថ្មីនេះតាមការរំពឹងទុក ដោយមានដូចជាមុខងារ Widget , App Library និងមុខងាររូបក្នុងរូប -ល-។

ចំណុចសំខាន់របស់ IOS 14 នេះរួមមានមុខងារ Widget ដែលអាចអោយ User ទាំងអស់ប្រើប្រាស់លើផ្ទៃអេក្រង់បានដោយសេរី ហើយនៅមានមុខងារ Smart Stack ដែលអាចអោយលោកអ្នកដាក់ Widget នៅក្នុងកន្លែងតែមួយបានច្រើនផងដែល ហើយនឹងអាចសិក្សារតាមទំលាប់ប្រើប្រាស់របស់ User នីមួយៗតាមពេលវេលាប្រើប្រាស់ ហើយវានឹងដាក់បង្ហាញ Widget តាមទំលាប់ប្រើប្រាស់របស់អ្នក។

ចំណែកមុខងារ App Library វិញ គឺវាធ្វើការរៀបចំ App ដែលអ្នកបានដំឡើងទាំងអស់ជាប្រភេទ ដោយធ្វើអោយ User ងាយស្រួលក្នុងការស្វែងរក App ដែលអ្នកចង់រក ព្រមគ្នានោះនៅមានមុខងាររូបក្នុងរូបដែលអាចអោយលោកអ្នកម្ខាងមើលវីដេអូ ឯម្ខាងទៀតធ្វើកិច្ចការផ្សេងៗបាន ។

ឯមុខងារ App Clips វិញ ទោះជាអ្នកមិនបានតំឡើងក៏អាចប្រើប្រាស់មុខងារខ្លះរបស់ App បានផងដែល ព្រមគ្នានោះដែល Carplay បាននាំមកនូវមុខងារថ្មីៗ ដោយរួមទាំងបានគាំទ្រដោះសោរឡាន BMW តាម NFC ដំបូងគេបង្អស់។

យើងក្រឡែកមើលមក iPadOS 14 វិញ វាក៏បានធ្វើបច្ចុប្បន្នភាពដូចនឹង iOS 14 ផងដែល ដោយក្នុងនោះមានធ្វើបច្ចុប្បន្នភាពមុខងារថ្មីៗមានដូចជា Wdiget , App Clips និង Siri , Messages -ល-។

ចំណុចសំខាន់ក្នុងការធ្វើបច្ចុប្បន្នភាព iPadOS 14 លើកនេះបានផ្លាស់ប្ដូររូបរាង្គថ្មីរបស់ App ពីមុន ហើយក៏បានបន្ថែមមុខងារ Scribble ដោយអាចអោយលោកអ្នកសរសេរអក្សរដោយប្រើដៃបានគ្រប់ទីកន្លែង រួចមកប្រព័ន្ធនឹងអាចចាប់អក្សរដែលអ្នកសរសេរនោះប្រែជាអក្សរលើឧបករណ៍ ហើយអាចធ្វើការថតចំលងដាក់បាននៅគ្រប់ទីកន្លែង ។

បើយើងមើលតាមតារាងឈ្មោះឧបករណ៍ដែលអាចឡើងជំនាន់ថ្មីនេះមកឃើញថា ចាប់ពីឧបករណ៍ iPod Touch ជំនាន់ទី៧ , IPhone SE , iPhone 6S ឡើងលើសុទ្ធតែអាចឡើងទៅជំនាន់ថ្មីមួយនេះបាន ។

តាមការប្រកាសជាផ្លូវការពីក្រុមហ៊ុន Apple ថា ការរុញកំណែរថ្មីនេះ(ជំនាន់ iOS 14 និង iPadOS 14 ផ្លូវការ )គឺចាប់ផ្ដើមធ្វើពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ នេះតទៅ ។

from: https://tnaot.com/km/m/detail/article/9694973