Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Apple Watch SE ជានាឡិកាវៃឆ្លាតដ៏ល្អបំផុតដូចដែល Apple បានអះអាងមែនឬ?

បន្ទាប់ពីបានចូលរួមទស្សនាកម្មវិធី Time Flies របស់ក្រុមហ៊ុន Apple ដែលបានផ្សាយបន្តផ្ទាល់លើគណនី Youtube របស់ខ្លួនរយៈពេលជាងមួយម៉ោងរួចមក បណ្ដាលអ្នកគាំទ្របានចាប់អារណ៍ទៅលើពាក្យអះអាងរបស់លោក Jeff Willaims ជាអ្នកទទួលបន្ទុកខាងផ្នែកប្រតិបត្តិការបានលើកឡើងពីនាឡិកាឆ្លាតវៃ Apple Watch SE ដែលមានតម្លៃ ២៧៩ ដុល្លារ(40mm GPS)&៣០៩ ដុល្លារ(44mm GPS)ថា

“Apple Watch SE មានមុខងារ និងលក្ខណៈពិសេសជាច្រើនដែលអតិថជនពេញចិត្ត វាមានផ្ទុកនូវអ្វីគ្រប់យ៉ាងដែលត្រូវការតភ្ជាប់ជាមួយ មានសកម្មភាពជាងមុន និងតាមដានសុខភាពអ្នកជាប់ជានិច្ច។ ដូចគ្នានឹង Series 6 ដែរ Apple Watch SE តំឡើងមុខងារបង្ហាញឲ្យកាន់តែមានអតិភាពដោយអនុញ្ញាតឲ្យអ្នកអាចមើលឃើញទិន្នន័យជាច្រើនដោយមួយក្រឡេកភ្នែកដូចជាព័ត៌មានចាំបាច់ និងកម្មវិធីផ្សេងៗលើអេក្រង់នាឡិកា ព្រមទាំង Messages ប្រតិទិន និងផែនទីផងដែរ។

ជាពិសេសសម្រាប់ដំណើរការល្បឿននៃព័ត៌មាន និងកម្មវិធីនីមួយៗ Apple Watch SE ប្រើបន្ទះឈីប S5 នាំឲ្យវាមានដំណើរការលឿនជាង Series 3 ពីរដង។ ចំពោះការទាក់ទងគ្នាវិញវាពិតជាផ្ដល់ភាពងាយស្រួលដល់អ្នកក្នុងការខលចេញ ផ្ញើសារ និងអ្វីជាច្រើនទៀតទោះបីជាគ្មានទូរសព្ទនឹងដៃក៏ដោយ សំខាន់វាមានមុខងារគ្រួសារ៏(Family setup)ផ្ដល់ភាពងាយស្រួលដល់ក្មេងៗក្នុងការនៅជាប់ជានិច្ចជាមួយគ្រួសារ។

ជាមួយនឹងលក្ខណៈពិសេសរបស់វាបូករួមទាំងសមត្ថភាពថ្មី WatchOS 7 ពួកយើងគិតថា Apple Watch SE គឺជានាឡិកាឆ្លាតវៃថ្មីដ៏ល្អបំផុតសម្រាប់អតិថិជន”។ ចុះអ្នកវិញបន្ទាប់ពីមើលព្រឹត្តិការណ៍ Time Flies គិតដូចលោក Jeff អះអាងដែរទេ? អត្ថបទដោយ៖ រីតា

from: https://tnaot.com/km/m/detail/article/9694889