Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពិតជាអស្ចារ្យ!! ក្រៅពីឈ្នះយប់មិញ CR7 បានបំបែកកំណត់ត្រាផ្ទាល់ខ្លួន ៣ ផ្ទួនៗគ្នា!!

យើងបានដឹងហើយ Juventus បានយកឈ្នះលើ Lazio ក្នុងលទ្ធផល ២ទល់នឹង ១ ដោយកីឡាករកំពូល Cristiano Ronaldo បានស៊ុតបញ្ចូលទី ២គ្រាប់។ ក្រៅពីជ័យជម្នះដែលជួយ Juventusបន្តនៅកំពូលតារាងដាច់ពិន្ទុក្រុមលេខ ២រហូតដល់ ៨ពិន្ទុ CR7 ក៏បានបំបែកកំណត់ត្រាផ្ទាល់ខ្លួនចំនួន៣ផងដែរ។

កំណត់ត្រាទី ១ គឺ CR7 បានក្លាយជាកីឡាករដែលអាចរកបាន ៥០ គ្រាប់លឿនជាងគេក្នុងលីគកំពូលអ៊ីតាលីSerie A ដោយគាត់លេងបានត្រឹម ៦១ ប្រកួតប៉ុណ្ណោះ ។ កំណត់ត្រានេះគឺកើតមានតាំងពីឆ្នាំ ១៩៩៥ ដោយគ្មានអ្នកណាបំបែកបានឡើយ។

កំណត់ត្រាទី ២ គឺ CR7បានក្លាយជាកីឡាករដែលស៊ុតបាល់ពិន័យ១១ម៉ែត្របានច្រើនជាងគេក្នុង១រដូវកាល ដែលស្មើនឹងកំណត់ត្រារបស់ Giusepppe Signori ដែលស៊ុតបាន១២ គ្រាប់ ហើយកំណត់ត្រាទី៣នោះគឺ Ronaldo បានក្លាយជាកីឡាករដំបូងបំផុតដែលអាចរកគ្រាប់បាល់បាន ៥០គ្រាប់ក្នុងលីគកំពូលទាំងបី គឺ Premier League, La Liga និងចុងក្រោយគេនេះ Serie A។

 

ប្រភព៖ Goal.com

from: https://tnaot.com/km/m/detail/article/9510101