ការប្រកួតរបស់លីគកំពូលអ៊ីតាលីបានឈានចូលមកដល់សប្តាហ៏ទី ៣៤ ហើយ ដែល Juventus ត្រូវបើកកីឡាដ្ឋានAllianz Stadium របស់ខ្លួនទទួលស្វាគមន៍ភ្ញៀវLazio។ ការវាយសម្រុកគ្នាទៅវិញទៅមក បានកើតឡើងខ្លាំងកំឡុងការប្រកួត ដែល Juventus ហាក់មានប្រៀបជាងច្រើន។
ជាលទ្ធផល កីឡាករកំពូលរបស់ពិភពលោក Cristiano Ronaldo បានស៊ុតបញ្ចូលទីរហូតដល់ទៅ២គ្រាប់ ដែលគ្រាប់ទី១ធ្វើបានដោយបាល់ពិន័យ១១ម៉ែត្រនៅនាទី ៥១ និងគ្រាប់ទី២ ធ្វើបានដោយមានការបញ្ជូនបាល់ដាច់មាត់ពីDybala។ ចុងតង់ Lazio បានវាយបកបាល់ពិន័យបានមួយគ្រាប់វិញ ដែលធ្វើអោយលទ្ធផលបញ្ចប់ទៅក្នុងលទ្ធផល ២ទល់នឹង ១។
លទ្ធផលនេះធ្វើអោយ Juventus បន្តនៅកំពូលតារាង Serie A ដោយមាន ៨០ពិន្ទុនៅក្នុងដៃ ឈ្នះក្នុងលេខ២ Inter Milan រហូតដល់ ៨ពិន្ទុ ដោយការប្រកួតនៅសល់តែ ៤ប្រកួតទៀតប៉ុណ្ណោះ មុនធ្វើការបញ្ចប់លីគជាផ្លូវការ។
ប្រភព៖ Livescore