Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រថយន្ត Off-road ទ្វារទូ

បើនិយាយពីរឿងរថយន្ត Off-road គឺយើងដឹងហើយថាវាត្រូវតែជារថយន្តដែលខ្ពស់មានកម្រាស់កង់ក្រាស់ក្រឡាកង់ធំៗជ្រៅៗ ចំពោះគ្រឿងក្រោមត្រូវតែរឹងមាំល្អ អាចបើកបរកាត់ទឹកជម្រៅជ្រៅ បើកបរលើថ្មមិនរអិល កម្លាំងខ្លាំងអាចឡើងទីចោទបាន ជាពិសេសគឺសមត្ថភាពបើកបរគ្រប់ស្ថានភាពផ្លូវពិបាកៗតែម្ដង។

នៅក្នុងវិស័យរថយន្ត Off-road នេះយើងឃើញមានម៉ូឌែលមួយដែលអ្នកទាំងអស់គ្នាធ្លាប់បានស្គាល់រួចមកហើយ ហើយក៏កំពុងតែពេញនិយមនៅក្នុងប្រទេសយើងផងដែរ នោះគឺ JEEP Wrangler។ តែថ្ងៃនេះខ្ញុំសូមណែរនាំដៃគូរប្រកួតប្រជែងរបស់ JEEP Wrangler ដែលផលិតក្នុងប្រទេសជប៉ុនជាផលិតផលរបស់ក្រុមហ៊ុន TOYOTA វិញម្ដងនេះគឺ TOYOTA FJ Cruiser។


រថយន្តនេះជា SUV ពិតប្រាកដមិនមែនជាប្រភេទ Crossover ទេពីព្រោះវាត្រូវបានផលិតជាទម្រង់ Body on frame វាក៏បានចែករំលែក Structure ជាច្រើនពី TOYOTA Landcruiser Prado ផងដែរ។ វាបំពាក់មកជាមួយម៉ាស៊ីន DUAL VVTI V6 ចំនុះ 4.0L ប្រអប់លេខ 5 វគ្គអូតូ 4WD ផលិតបានកម្លាំងសេះ​ 268hp@5600rpm និងកម្លាំងបង្វិល  271lb⋅ft។

Facebook.com/TayAutoCambodia

from: https://tnaot.com/km/m/detail/article/9508893