Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផ្ទុះ​ឆេះ​ថ្មី​នៅ​ទីតាំងរ​សើ​ប​មួយទៀត​ហើយ​នៅ​​អ៊ី​រ៉​ង់

ប្រទេស​អ៊ី​រ៉​ង់ ៖ ទីភ្នាក់ងារ​ព័ត៌មាន​អ៊ី​រ៉​ង់​IRNA រាយការណ៍​ថា នា​ខែ​កន្លង​ទៅ​ឧប្បត្តិហេតុនៅ​​តាម​បណ្ដា​ទីតាំងរ​ស៊ើ​ប​អ៊ីរ៉​ង់​កើត​មាន​កាន់តែច្រើន ។ នា​ថ្ងៃ​ទី​១៩ កក្កដា​ មា​ន​ការ​ផ្ទុះ​ឆេះ​ថ្មី កើត​មាន​នៅ​ក្នុង​មជ្ឈមណ្ឌល​អគ្គិសនី​មួយ​នៃ​ខេត្ត អ៊ី​ស្បា​៉​ហាន​ភាគ​កណ្ដាល​ប្រទេស ។

ការ​ផ្ទុះ​ឆេះ​នៅ​ក្នុង​ទីតាំង​មជ្ឈមណ្ឌល​អគ្គិសនីនោះ កើត​មាន​កាលពី​ថ្ងៃ​ទី​១៩ កក្កដា ដោយ​ពុំបណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ណា​ម្នាក់​ឡើយ ។

អគ្គនាយក​របស់​ក្រុមហ៊ុន​អគ្គិសនី​ខេត្ត​អ៊ី​ស្ប៉ាហាន​ថ្លែងប្រាប់ IRNA ថា ការ​ផ្ទុះ​ឆេះ​បណ្ដាល​មក

ពី​ភាព​ចាស់​ទ្រុឌទ្រោម​នៃត្រង់​ស្វ័​រ​ម៉ា​ទ័​រ​មួយ​របស់​មជ្ឈមណ្ឌល​នោះ ។ កិច្ច​ដំណើរការ​របស់ទីតាំង​នោះ​ត្រូវ​ដាច់​រយៈពេល​២​ម៉ោង ។ អគ្គិភ័យកើត​មាន​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ​ដែរ ក្នុង​រោងចក្រមួយ​នា​ភាគ​ពាយ័ព្យ​អ៊ី​រ៉​ង់ ដោយ​តាម​រយៈ​វី​ដេ​អូមួយ គេ​ឃើញ​ផ្សែង​ខ្មៅ​យ៉ាង​ក្រាស់​ហុយ​ចេញពី​ទីតាំង​នោះ ។ ការ​ឆេះ​នេះ​កើត​មាន​ក្នុង​ទីក្រុង​SHEIKH HASSAN ខេត្ត​អា​ហ្សែ​របៃ​ហ្សា​ន់​ខាងកើត ។

មានការ​ផ្ទុះ​ឆេះ​ជា​ច្រើន​កើត​មាននៅ​ជុំវិញ បណ្ដា​ទីតាំង​យោធា នុយក្លេអ៊ែរ និង​ឧស្សាហកម្ម

អ៊ី​រ៉​ង់ ចាប់តាំងពី​ដំណាច់ខែ​មិថុនា​មក ។ អគារមួយ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដោយសារ​ការ​ផ្ទុះ​ឆេះ ក្នុង​ទីតាំង​នុយក្លេអ៊ែរ​អី​ុ​រ៉​ង់ NATANZ ។ រួច​អគ្គិ​ភ័យ​ធំ​មួយ​កើត​មាន​កាលពី​ថ្ងៃ​ទី​១៥ កក្កដា នៅ​ការដ្ឋាន​នាវា​មួយ​នា​កំពង់​ផែ BOUCHHR បណ្ដាល​ឲ្យ​នាវា​ជា​ច្រើន​គ្រឿង​ដែល​កំពុង​កសាង​រង​ការ​ខូចខាត តែ​មិន​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​ឡើយ ។

ចំណែក​ការ​ផ្ទុះ​ឆេះ​២​កើត​មាននៅ​ក្រុងតេ​ហេ​រ៉​ង់ ដោយ​មួយ​នៅ​ក្បែរ​ទីតាំង​យោធា​សំខាន់​មួយ និង​មួយទៀត​ក្នុង​គ្លិ​និក​មួយ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដល់​១៩​នាក់ ។ ការ​ផ្ទុះ​ឆេះ​ទី​៣​កើត​មាន​ក្នុង​រោងចក្រ​មួយ​នា​ភាគ​ខាងត្បូង​ក្រុង​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ ។

ព្រឹត្តិការណ៍​ទាំងនោះ​ត្រូវ​បាន​បកស្រាយ​ជា​ផ្លូវការ​ថា មក​ពី​ឧប្បត្តិ​ហេតុតែ​ពលរដ្ឋ​អ៊ីរ៉​ង់​ជា​ច្រើន​យល់​ថា​នោះ​ជា​លទ្ធផល​នៃ​សកម្មភាព​លួចលាក់​របស់​អ៊ី​ស្រា​អែ​ល ៕  ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព 

from: https://tnaot.com/km/m/detail/article/9507834