Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Apple ចេញជាផ្លូវការហើយតម្លៃពិតផលិតផលទាំង៤ដាក់បង្ហាញកាលពីយប់មិញ

កាលពីយប់មិញក្នុងព្រឹត្តិការណ៍ Time Flies ក្រុមហ៊ុន Apple បានផ្សាយផ្ទាល់នៅគណនីផ្លូវការ Youtube របស់ខ្លួនស្ដីពីការដាក់បង្ហាញ និងចេញលក់ផលិតផលថ្មី ដែលក្នុងនោះមាននាឡិកាឆ្លាតវៃ Watch Series 6, Watch SE, iPadAir(2020) និង iPad 10.2(iPad 8th gen) ប្លែកថ្មីពីមុន ចំនែកទូរសព្ទស៊េរី iPhone ឥតឃើញមានឡើយ។

ក្នុងព្រឹត្តិការណ៍នោះក្រុមហ៊ុនបានប្រកាសពីការចរនាម៉ូដ លក្ខណៈ និងគុណភាព ហើយជាពិសេសបណ្ដាលអ្នកគាំទ្រមានចំណាប់អារម្មណ៍មែនទែនទៅលើតម្លៃផលិតផលនីមួយៗរបស់ Apple ដែលដាក់ឲ្យកុម៉្មង់ថ្ងៃនេះជារលកដំបូងក្នុងប្រទេសហើយនឹងចាប់ផ្ដើមរលកក្រោយៗសម្រាប់ក្រៅប្រទេសនៅថ្ងៃទី១៨ ខែកញ្ញា។ តោះកុំឲ្យខាតពេលយូរ ខាងក្រោមនេះជាតារាតម្លៃដាក់លក់នៃផលិតផលថ្មីទាំង ៤ របស់ Apple៖

ដំណឹងល្អមួយទៀត iPad Air(2020) នឹងដាក់លក់គ្រប់ទីផ្សារនៃ ៣០ ប្រទេសក្នុងខែខាងមុខ ក្នុងនោះមានអាមេរិកផងដែរ។ ប្រែសម្រួលដោយ៖ រីតា

from: https://tnaot.com/km/m/detail/article/9694691