នៅពេលស្បែករបស់អ្នកប៉ះពន្លឺព្រះអាទិត្យក្ដៅខ្លាំងពេក និងជាតិពុលក្នុងបរិយាកាសបណ្ដាលឲ្យវាប្រែស្រអាប់ និងមានស្នាមអុជខ្មៅដោយអ្នកមិនដឹងខ្លួន។
ក្រៅពីផលិតផលបំប៉នស្បែកមានវីធីផ្សេងទៀតដែលអាចការពារ និងព្យាបាលស្បែកអ្នកដោយរូបមន្តធ្វើក្រីមលាបស្បែកឲ្យសតាមបែបធម្មជាតិហើយមានលក្ខណៈហ្មត់រលោង ភ្លឺថ្លា និងបំបាត់ស្នាមអាថម៍រុយខ្មៅតូចៗចេញពីស្បែកមិនមែនជារឿងដែលពិបាកនោះទេ ប្រសិនបើអ្នកសាកល្បងអនុវត្តតាម។
វត្ថុធាតុដើមដែលត្រូវការ
ម្សៅអង្ករ ២ ស្លាបព្រា
ទឹកក្ដៅ ១ កែវ
ជែលប្រទាលកន្ទុយក្រពើ ២ ស្លាបព្រា
ប្រេងអូលីវ ១ ស្លាបព្រា
វិធីធ្វើ
ជំហានទី១៖ ចាក់ទឹកក្ដៅលាយម្សៅអង្កររួចកូរឲ្យសព្វក្នុងកូនចានមួយហើយកុំភ្លេចចាក់ទឹកក្ដៅបន្ថែមបន្តិចទៀតផង។
ជំហានទី២៖ ប្រើកូនចានមួយទៀតដោយចាប់ជែលប្រទាលកន្ទុយក្រពើដាក់ក្នុងវា រួចចាប់ល្បាយដែលលាយរួចនោះ ២ ស្លាបព្រា និងប្រេងអូលីវ ១ ស្លាបព្រាលាយចូលគ្នាហើយកូរវាឲ្យសព្វ។
របៀបលាប៖លោកអ្នកត្រូវលាបវាលើស្បែកដូចគ្នានឹងការលាបឡេមុនចូលគេង ហើយព្រឹកឡើងចាំងូតទឹកសម្អាតវាចេញជាការស្រេច។ ធ្វើបែបនេះតែបីទៅបួនដងអ្នកនឹងឃើញលទ្ធផល។ អត្ថបទដោយ៖ រីតា
បើចង់កាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
(ប្រភពវីដេអូ៖ DN.Beauty Natural)