Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្លិបស្តេចស Real Madrid ត្រៀមនឹង Update ជាថ្មីទ្រង់ទ្រាយធំ

ថ្មីៗនេះក្លិបស្តេចស Real Madrid បានត្រៀមជាមួយនឹងគម្រោងយក្សមួយច្បាស់លាស់សម្រាប់អនាគតក្លិបក្នុងរយៈពេលវែងបន្តទៅមុខទៀតនោះគឺការរៀបចំកីឡដ្ឋាន Bernabéu ជាថ្មីដើម្បីឲ្យមានភាពទំនើបទាន់សម័យ និងល្អដាច់គេគឺជាផ្នែកមួយរបស់ក្លិប។

ទន្ទឹមនឹងនេះដែរក្លិបស្តេចសបាននឹងកំពុងរៀបចំអនាគតកីឡាករសម្រាប់ប្រកួតក្នុងរយៈពេល ១០ឆ្នាំខាងមុខទៀត។ បើតាមការរៀបរាប់ខាងលើមានន័យថាក្លិបប្រហែលជាចាប់ផ្តើមជម្រុះកីឡាករចាស់ៗចេញហើយជំនួសវិញដោយកីឡាករវ័យក្មេង មានគុណភាពខ្ពស់ជំនួសវិញ។

បើតាមការផ្សាយរបស់កាសែតធំៗអេស្ប៉ាញ Marca ថាក្លិប Real Madrid រំពឹងថាក្រោយបញ្ចប់ការសាងសង់កីឡដ្ឋានរួចរាល់ក្នុងពេលឆាប់ៗ ពេលនោះទឹកដី Bernabéu រះថ្មី និងមានកីឡាករជម្រើស ១១នាក់ដ៏ល្អដែលក្រុមចង់បានក្នុងឆ្នាំខាងមុខ។ 

ក្លិបយក្សមួយនេះនៅតែត្រូវការកីឡាករក្មេងៗមួយចំនួនតូចទៀតដើម្បីទទួលបានជាក្លិបមួយដែលស្ថិតនៅលំដាប់កំពូលដែលមានកីឡាករល្អៗ និងមានគុណភាពសម្រាប់បាល់ទាត់សម័យទំនើប៕

from: https://tnaot.com/km/m/detail/article/9692680