ក្នុងរដូវកាលពិធីបុណ្យភ្ជុំនេះយើងក៏សង្កេតឃើញថាតារាប្រុសស្រីជាច្រើននាំគ្នាទៅវត្ត ដោយយើងសង្កេតឃើញថាមានការរៀបចំខ្លួនយ៉ាងសមសួនជាកូនខ្មែរពិតៗតែម្តង។ ចំណែកឯតារាសម្តែងស្រី អាណារ៉ូសដែលធ្លាប់តែស្លៀកស៊ិចស៊ីក៏បានរៀបចំខ្លួនប្លែកខុសសព្វដងផងដែរ។
យ៉ាងណាមិញ តារាសម្តែងស្រី ម្នាក់ ឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស (Rose) ដែលមហាជនកំពុងចាប់អារម្មណ៏លើរូបនាងនូវសកម្មភាពនានារបស់នាងក្នុងពេលបច្ចុប្បន្ននេះ។ តែលើកនេះ មហាជនជាច្រើន ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ កញ្ញា រ៉ូស ស្លៀកពាក់មួយឈុតនេះវិញម្តង មើលទៅប្លែក និងសមសួនខ្លាំងណាស់ ក្នុងថ្ងៃកាន់បិណ្ឌ។
ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនលាន់មាត់ថាពិតជាស្រស់ស្អាតណាស់ ថែមទាំងលួចសរសើរដល់តារាសម្តែងស្រីរូបនេះមិនដាច់ពីមាត់ផងដែរ៕ អត្ថបទដោយ៖ ត្នោត