អ្នកណា ដែលថាមិនចង់បានការងារខ្ពង់ខ្ពស់ និងប្រាក់ខែរាប់មិនអស់នោះ! គឺគ្មានទេ…
ប៉ុន្តែបើសិន អ្នកនោះជួបកត្តាមួយចំនួនខាងក្រោមនេះ គាត់មិននៅទៀតឡើយ។
១. កត្តាផ្ទាល់ខ្លួន
– បុគ្គលិក មានអារម្មណ៍ថា ខ្លួនមិនត្រូវបានថ្នាក់លើផ្តល់តម្លៃ
– មិនមានការបណ្តុះបណ្តាលជំនាញ
– មិនមានការលើកទឹកចិត្ត នៅពេលលទ្ធផលការងារល្អ
– បដិសេធរាល់គំនិតផ្តើមធ្វើគម្រោងអ្វីមួយ ដោយគ្មានហេតុផលសមរម្យ
– ទទួលសម្ពាធដ៏លើសលប់ពីថ្នាក់លើ
– ភាពមិនចុះសម្រុងក្នុងក្រុមការងារ ដែលមិនត្រូវបានដោះស្រាយ
២. កត្តាថ្នាក់លើ
– ចូលចិត្តបញ្ជា ជាជាងឱ្យកូនចៅបញ្ចេញយោបល់
– មិនចង់ឱ្យកូនចៅអភិវឌ្ឍលើសខ្លួន
– អត្តនោម័ត
៣. កត្តាបរិយាកាសក្រុមហ៊ុន
– បុគ្គលិកមិនមានអារម្មណ៍កក់ក្តៅ៖ ពេលខ្លះកន្លែងធ្វើការប្រែក្លាយជាសមរភូមិក្តៅមួយទៅវិញ។ បុគ្គលិកគ្រប់គ្នា គិតតែពីច្បាំងយកផលប្រយោជន៍ដោយមិនខ្វល់ផ្លូវភ្លឺឬងងឹត។
– តឹងតែងជ្រុលហួសហេតុ៖ កន្លែងខ្លះ មិនបានយកចិត្តទុកដាក់ចំពោះរឿងនេះប៉ុន្មាននោះទេ ដោយគិតថា ចង់អោយបុគ្គលិកមានវិន័យ និងរៀបរយលក្ខណៈ professional ។ អត់ខុសទេ កាលដែលធ្វើបែបនេះ ប៉ុន្តែក្រុមហ៊ុនទាំងនោះ ប្រហែលជាភ្លេចពិចារណាលើផលប៉ះពាល់ ដល់បុគ្គលិក។ ថ្វីបើការងារអោយលុយពេញថ្លៃ ប៉ុន្តែបុគ្គលិកមិនមែនជាគ្រឿងម៉ាស៊ីន ដូច្នេះខួរក្បាលមិនអាចដំណើរល្អគ្រប់ពេលនោះទេ។ បរិយាកាសការងារ គួរតែមានការរៀបចំដ៏ល្អមួយ។
ចុះអ្នកដែលកំពុងអានហ្នឹង? ថីបានលាឈប់ពីការងារ?