Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អបអរសាទរ​កម្ពុជា​! ជាប់​ចំណាត់ថ្នាក់​លេខ​០១ ក្នុង​ចំណោម​ប្រទេស​ទាំង​១០

​ភ្នំពេញ ៖ ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​០១ ក្នុង​ចំណោម​ប្រទេស​ទាំង​១០ ដែល​មាន​បដិសណ្ឋារកិច្ច​ល្អ​បំផុត​ចំពោះ​ជនបរទេស និង​ភ្ញៀវ​ទេសចរ​ក្នុង​ឆ្នាំ​២០២០ យោង​តាម​វែ​ប​សាយ​អន្តរជាតិ My International Movers មាន​ប្រទេស​សរុប​ចំនួន​១០ ត្រូវ​បាន​គេ​ចាត់ទុកជា​កន្លែង​ដែល​ផ្តល់​ភាព​ស្វាគមន៍​យ៉ាង​រាក់ទាក់​ជាទី​បំផុត​ចំពោះ​ជនបរទេស ។

ដោយ​មិន​ខ្វល់​ថា ពួក​គេ​សម្រេចចិត្ត​ចង់​ផ្លាស់​ទីលំនៅ ឬ​ក៏​គ្រាន់តែ​ចង់​ចំណាយ​ពេលវេលា​វិស្សមកាល​ដ៏​ល្អ​មួយ​នោះ​ទេ គឺ​ពួក​គេ​គួរតែ​ពិចារណា​លើ​ប្រទេស​ទាំង​១០​នេះ ។

១- ព្រះរាជាណាចក្រ​កម្ពុជា ២- នូ​វែ​ល​សេ​ឡង់ ៣- កា​ណា​ដា ៤- ម៉ិចស៊ីកូ ៥- ហ្វី​លី​ពី​ន ៦ – វៀតណាម ៧- អ៊ី​សេ​ឡង់ ៨- កូ​ស្តា​រី​កា ៩ – អៀរ​ឡង់ ១០- ព័រ​ទុ​យ​ហ្គា​ល់ ដោយ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​គេ​ចាត់ទុកជា​ប្រទេស​កំពុង​តែ​ប្រែ​ក្លាយជា​ឋានសួគ៌ សម្រាប់​ជនបរទេស​ដែល​មក​រស់នៅ​ទី​នេះ ។

បើ​តាម​ការ​ស្ទង់​មតិ​ភាគច្រើន ប្រជាជន​កម្ពុជា​គឺ​មាន​អត្ត​ច​រឹក​រួសរាយ​រាក់ទាក់ និង​ស្វាគមន៍​ជាទី​បំផុត​ចំពោះ​ជនបរទេស មិន​ថា​ជា​ភ្ញៀវ​ទេសចរ ឬ​មួយ​ក៏​អ្នក​ផ្លាស់​មក​រស់នៅ​ទី​នេះ​ឡើយ ៕

ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9692532