Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកលេងTik Tok កំពុងCover បទសុំមួយញឹបមករបស់ពាក់មី នៅផលិតកម្មថោនអ្នកមានចូលមើលជិត១លានដងក្នុងរយៈពេលមិនដល់២៤ម៉ោង

(ភ្នំពេញ) ៖ បទចំរៀង សុំមួយញឹបមករបស់លោក ពាក់មី ត្រូវបានអ្នកលេងTik Tok កំពុងយកCover រាំផងច្រៀងផងយ៉ាងសប្បាយ ដោយសារតែអត្ថន័យបទចំរៀងក៏ប្លែក អមនឹងភ្លេងបែបរាំសប្បាយៗ។ សូមជម្រាបដែរថា បទសុំមួយញឹបមក របស់នាយពាក់ទើបតែនឹងចេញ​MVជាផ្លូវការ កាលពីម្សិលមិញ តែមានចូលទស្សនាវីដេអូជិតមួយលានដង។

ក្រៅពីអត្ថន័យចាក់ដោតដល់អារម្មណ៍យុវវ័យនាងសម័យនេះហើយ បទចំរៀងសុំមួយញឹបមក ក៏ចង់បង្ហាញពី​ការជួបជុំសប្បាយរបស់​បងប្អូន នៅពេលទៅស្រុកកំណើត ជួបជុំឪពុកម្ដាយត្រូវតែ​ចេះគិត ហើយពិសារគ្រឿងស្រវឹង ត្រូវ​ពិសារដោយ​ការទទួលខុសបង្ហាញពី​ទង្វើរដែលបានធ្វើ​នៅពេល​ខ្លួននៅមានជិវីតនឹងស្លាប់ទៅ ដើម្បីភ្ជាប់នឹងពិធីបុណ្យភ្ជុំ កាន់តែប្លែកបទនេះ បានដាក់កំណាព្យ​ដំបូង ឡើងអែមតែម្ដង។

ព្រោះតែបែបនេះហើយ ទើបបានធ្វើឲ្យអ្នកលេងTik Tokយកទៅត្រាមតាម យ៉ាងសប្បាយ អមជាមួយនឹងក្បាច់រាំប្លែកៗផងដែរ ដោយឡែកនៅលើការផុសក្នុងបណ្ដាញសង្គមរបស់ផលិតកម្មទីក្រុងភាពយន្ត ថោន វិញ អ្នកគាំទ្រជាច្រើន សរសេរមិនដាច់ពីមាត់នោះទេ ពីចំរៀងមួយបទនេះ។ បើតាមលោក សោម ដូរ៉េ អ្នកនិពន្ធបទចំរៀងនេះ បាននិយាយថា បទនេះគឺជាចំណងដៃថ្មី និងប្លែក សម្រាប់អ្នកគាំទ្រ ពិសេសក្រៅពីបទនេះលោកក៏បាននិពន្ធបទជាច្រើនទៀតដែលបានចេញនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរ។

បទចំរៀង សុំមួយញឹបមក ច្រៀងដោយលោក ពាក់មី និពន្ធទំនុកច្រៀងនិងMelody ដោយលោក សោម ដូរ៉េ និងដឹកនាំសម្តែងដោយលោក រិទ្ធីចិត្រ – និងលោកពែកមី ជាការនិពន្ធបទភ្លេងដោយ DJ Sp ហើយសម្រួលបទភ្លេងលោក ដា ភ្លេង។

អ្នកគាំទ្រទាំងអស់គ្នាអាចចូលទស្សនាបទចំរៀង សុំមួយញឹបមក និងបទផ្សេងៗទៀតបាន នៅក្នុងPage Facebook Official Town production នឹង Youtubeផ្លូវការ Town productionបាន៕

from: https://tnaot.com/km/m/detail/article/9692530