Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចេះ​ធ្វើ​បែប​នេះ​ទៅ​រួច​! បើក​រថយន្ត​ឡើង​​វិហារ​ឱ្យ​ព្រះសង្ឃ​ប្រោះព្រំ

ការ​ប្រោះព្រំ​សុំ​លាភ​សុំ​ជ័យ​សិរី​សួស្តី គឺជា​ប្រពៃណី​របស់​បងប្អូន​ខ្មែរ​យើ​ង​ដែល​មាន​ជំនឿ​ទៅ​លើ​ព្រះពុទ្ធ​សាសនា ប៉ុន្តែ​យើង​ក៏​ត្រូវ​ដឹង​ថា ធ្វើអ្វី​ក៏​ដោយ​កុំអោយ​ហួស​ព្រំដែន​ដែល​នាំ​អោយ​មានការ​រិះ​គន់ ។

ជាក់ស្តែង​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​រូបថត​ជា​ច្រើ​ន​សន្លឹក​បាន​​បង្ហាញ​ពី​សកម្មភាព​របស់​ប្តី​ប្រពន្ធ​​មួយគូរ​បាន​យក​រថយន្ត​របស់​ខ្លួន​ទៅ​អោយ​ព្រះសង្ឃ​ប្រោះព្រំ ​ដើ​ម្បី​សុំ​លាភ​សុំ​ជ័យ ។

ប៉ុន្តែ​​គួរ​អោយ​ហួសចិត្ត ហើយ​ត្រូវ​មហាជន​នៅ​លើ​បណ្តាញ​សង្គម​រិះគន់​ចំ​ៗ​មិន​សំចៃមាត់​នោះ​ទេ គឺ​ប្តី​ប្រពន្ធ​ទាំង​២​នាក់​នេះ បាន​យក​រថយន្ត​របស់​ខ្លួន​ទៅ​អោយ​ព្រះសង្ឃ​ប្រោះព្រំ​ដល់​ក្នុង​ព្រះ​វិហារ​​តែ​ម្តង ។

មហាជន​ជា​ច្រើន​បាន​បញ្ចេញមតិ​ដោយ​លើក​ឡើ​ង​ថា គ្រាន់តែ​មាន​រថយន្ត​មួយ​គ្រឿង​សោះ​សុខ​ចិត្ត​បើក​ឡើ​ង​លើ​ព្រះ​វិហារ ​ដើ​ម្បី​អោយ​ព្រះសង្ឃ​ប្រោះព្រំ​ដូច​ជា​ មិន​ទំនង​ទាល់តែ​សោះ ចុះ​ទំ​រាំ​មាន​រថយន្ត​១០​គ្រឿង​ទៀត ប្រហែល​​ជា​បើ​ក​ឡើ​ង​លើ​ដំបូល​ព្រះ​វិហារ​ហើ​យ​មើ​ល​ទៅ ។

រហូត​មក​​ដល់​ពេល​នេះ ​គេ​មិន​ទាន់​ដឹង​ថា តើ​ព្រះ​វិហារ​នោះ​ស្ថិត​នៅ​ក្នុង​វត្ត​ណា ហើយ​ស្ថិត​នៅ​ក្នុងភូមិ​-ឃុំ​ ឬស្រុក​-ខេត្ត​ណា​នោះ​ទេ ។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9692502