អ្នកជោគជ័យភាគច្រើន ចូលចិត្តគ្រប់គ្រងការគិតរបស់អ្នកដទៃ ដោយសារខ្លួនមានអាង អាងសញ្ញាប័ត្រ អាងបទពិសោធន៍ អាងធ្លាប់ជោគជ័យ ទើបចេះតែតម្រង់ទិសអ្នកដទៃតាមមាគា៌ខ្លួន ដោយមិនអនុញ្ញាតអោយអ្នកនោះប្រើគំនិតផ្ទាល់ខ្លួនឡើយ។
ភាគច្រើន មនុស្សមិនចូលចិត្តទទួលស្គាល់ចំណុចខ្សោយរបស់ខ្លួននោះទេ។ ពេលខ្លះ មនុស្សយើង ប្រើភាពជោគជ័យតិចតួចជារបាំង បាំងភាពកំសោយរបស់ខ្លួន ដោយប្រឹងសម្ញែងពីភាពខ្លាំងបែបអសមត្ថភាពនោះឯង។
ធ្វើមនុស្ស ត្រូវបើកចិត្តគំនិតឱ្យទូលាយ។ ហើយត្រូវហ៊ានទទួលយករាល់ការរិះគន់ស្ថាបនារបស់ជនណាម្នាក់។ បើសិនជាង វាជាការបញ្ចេញមតិពីមនុស្សថ្នាក់ទាបជាងខ្លួន ក៏មិនត្រូវមាក់ងាយសមត្ថភាពអ្នកដទៃឡើយ។
គ្មាននរណាម្នាក់ខ្ពស់រហូតនោះទេ ក៏គ្មានអ្នកដែលពូកែគ្រប់រឿងនោះដែរ ដូច្នេះកុំខ្ពង់ខ្ពង់ពេក៕