Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម្រេចប្រយោជន៍​បច្ចុប្បន្ន​ដោយ​ការ​ព្យាយាម​ទាំង​៤

កិច្ចការ​អ្វី​ៗ​ដែល​អាច​សម្រេច​ផល​ល្អ លុះណាតែ​បុគ្គល​ព្យាយាម​ធ្វើ​ប្រកបដោយ​អង្គ​៤​ដោយ​បរិបូណ៌​គឺៈ

១- សេចក្តី​ព្យាយាម ប្រយ័ត្ន​ការពារ មិន​ឱ្យ​អំពើ​បាប អំពើ​អកុសល ពំ​ពើ​អាក្រក់ បញ្ហា​នានា ដែល​មិន​ទាន់​កើត កុំឱ្យ​កើតឡើង​បាន ។

២- សេចក្តី​ព្យាយាម​លះបង់ ឬ​កម្ចាត់​បំផ្លាញ​អំពើ​បាប​អកុសល អំពើអាក្រក់ និង​បញ្ហា​នានា​ដែល​កើតឡើង​ហើយ ឱ្យ​អស់​ទៅ​វិញ ។

៣- ព្យាយាម​ចម្រើន បង្កើត​បង្កើន​នូវ​អំពើ​ល្អ កុសល​បុណ្យ សេចក្តីសុខ​ដែល​មិន​ទាន់​កើត​មាន​ឱ្យ​មាន​ឡើង ។

៤- ព្យាយាម​រក្សា អភិរក្ស ការពារ​គ្រប់គ្រង ថែទាំ​កុសលធម៌ សេចក្តី​ល្អ សេ​ក្តី​សុខ ដែល​កើតឡើង​ហើយ ឬ​ដែល​កំពុង​មាន​នោះ​ឱ្យ​គង់វង្ស និង​រឹតតែ​ចម្រើន​ឡើង​ៗ​ថែម​ទៀត ។

ព្យាយាម​ទាំង​៤​នេះ​អ្នកប្រាជ្ញ​ឱ្យនាម​ថា​ជា​ធម៌​នាំ​ឱ្យ​កើត​ប្រយោជន៍​បច្ចុប្បន្ន​ភ្លាម​ៗ មិន​ចាំបាច់​រង់ចាំ​ជាតិ​ក្រោយ​នោះ​ទេ ។ 

ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9692436