រាជធានីភ្នំពេញ៖ ក្នុងពេលចុះជួបផ្ទាល់ជាមួយប្រជាកសិករប្រកបរបដាំផ្កាចន្ធូនៅខេត្តត្បូងឃ្មុំ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រម៉ាញ និងនេសាទលោក វេង សាខុនបានបញ្ជាក់ថា របរដាំផ្កាចន្ធូលក់អាចជួយដោះស្រាយជីវភាពរបស់គ្រួសារមួយបានងាយស្រួល។
លោករដ្ឋមន្ត្រី ក៏បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី២០ ខែកក្កដា នេះថា «ខ្ញុំចង់អញ្ជើញបងប្អូនកសិករបានចុះពិនិត្យមើលការដាំដុះដំណាំ ផ្កាចន្ធូរបស់ កសិករឈ្មោះ ហ៊ឹង ប៊ុនហេង នៅភូមិ អូររំចេក ឃុំត្រពាំងជង ស្រុកបាកាន ខេត្តត្បូងឃ្មុំ ដែលបានដាំផ្កាចន្ធូ លើផ្ទៃដីតូចដែលមានទំហំតែកន្លះហិកតា តែប៉ុណ្ណោះដែលការដាំដុះរបស់គាត់កំពុងប្រមូលផល ។
លោករដ្ឋមន្ត្រីលើកឡើងថា លោក ហ៊ឹង ប៊ុនហេង ជាម្ចាស់ចំការដំណាំផ្កាចន្ធូបានរៀបរាប់ឲ្យដឹងថា ដំណាំផ្កាចន្ធូ បានដាំរយៈពេលមួយឆ្នាំ មកហើយ ចំណាយថវិកាទិញពូជ ជី អង្កាម និងប្រេងបូមទឹកអស់ថវិកាសរុប ៨៦៨០ ០០០ រៀល ហើយចំពោះការប្រមូលផលវិញ គឺបានធ្វើឡើង ១ សប្តាហ៍ម្តង ដែលទទួលបានប្រាក់ចំណូល ៤០០ ០០០ រៀល ទៅ ៥០០ ០០០ រៀល ។
រៀងរាល់ថ្ងៃសីល ដែលក្នុងរយៈពេល០១ ខែ កាត់ផ្កាប្រមូលផលបានចំនួន០៤ លើក (០៤ថ្ងៃសីល៍ក្នុងមួយខែ) ដោយដឹកយកទៅលក់នៅក្រៅខេត្តដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប និងទីក្រុងភ្នំពេញ និងពេលខ្លះឈ្មួញមកទទួលទិញដល់ផ្ទះ ដោយ០១ឆ្នាំចំណូលពីការលក់បានចំនួន ១៧ ២០០ ០០០ រៀល ចំណេញសរុបបានចំនួន ៨៥២០ ០០០រៀល៕ ត្នោត