ក្រុមហ៊ុប្រទេសជប៉ុន បានផ្តល់ជីចំនួន៥២តោន ទៅដល់សហគមន៍កសិកម្មចំនួន២១ ដែលមកពីស្រុក ចំនួន៤ ក្នុងខេត្តកណ្ដាល ក្នុងនោះស្រុកមុខកំពូល ស្រុកលើកដែក ស្រុកខ្សាច់កណ្ដាល និង ស្រុកស្អាង។
នៅក្នុងពិធីប្រគល់ជីសរីរាង្គនេះ មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តកណ្ដាល បានធ្វើការពន្យល់ទៅដល់ប្រជាសហគមន៍កសិកម្ម អំពីរបៀបនៃការប្រើប្រាស់ជីសេរីរាង្គ។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានចុះត្រួតពិនិត្យ មើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយកូនច្រើនក្រីក្រ អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមាន ជំងឺ រ៉ាំ រ៉ៃហើយមានជីវភាពទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយអ្វីឡើយ។
ជាមួយគ្នាផងដែរ លោកអភិបាលខេត្តកណ្ដាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅក្នុងឱកាសភ្ជុំបិណ្ឌខាងមុខនេះ សូមធ្វើដំណើរដោយប្រុងប្រយ័ត្ន ត្រូវគោរពច្បាប់ចរាចរណ៍ បើកបរប្រកប ដោយការយោគយល់ និងអាជាស្រ័យគ្នាទៅវិញទៅមក ដើម្បីការពារអាយុជីវិតអ្នកដទៃ ក្រុមគ្រួសារ និងខ្លួនឯងទាំងមូលផងដែរ។
ជាងនេះទៅទៀត លោកអភិបាលក៏បានរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវមានការធ្វេសប្រហែស ក្នុងការបង្ការការពារ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩នោះឡើយ។ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលផងដែរ៕ ដោយ៖ ឃួន លក្ខិណា