ក្រុមហ៊ុន Samsung បានចេញ Note 20 ultra ក្នុងតម្លៃរាប់ពាន់ដុល្លារ ហើយក៏ទទួលបានការគាំទ្រខ្លាំងមែនទែនពីសំណាក់អ្នកប្រើទូរសព្ទ Samsung ជាពិសេសនៅកូរ៉េខាងត្បូង ថៃ និងចិន ដែលលក់ដាច់ពីស្ដុកតែម្ដង។
បកមកនិយាយដល់រឿងសំខាន់មួយដែលបណ្ដាលហ្វេន Samsung មិនបានដឹងពី Note 20 Ultra ថាវាត្រូវបានក្រុមហ៊ុនផលិតពីរស៊េរីដោយប្រើបន្ទះឈីបខុសគ្នា។ ភាគច្រើនគ្រប់គ្នាដឹងត្រឹមតែថា Galaxy Note 20 Ultra ប្រើបន្ទះឈីប Exynos ប៉ុន្តែបើយោងតាមគណនីយូធូបឈ្មោះ JerryRigEverything បានឲ្យដឹងថា Samsung បានប្រើបន្ទះឈីប Snapdragon របស់ Qualcomm ដែលជាក្រុមហ៊ុនជាប់លេខ១ខាងផលិតឈីបមានគុណភាពល្អទៅលើ Note 20 Ultra លក់ក្នុងទីផ្សារដទៃទៀត។
ហើយច្បាស់ណាស់ថាប្រើឈីបខុសគ្នា គុណភាពប្រតិបត្តិការរបស់ទូរសព្ទក៏ត្រូវដំណើរការខុសគ្នាដែរ។ ម្យ៉ាងទៀតវាពិបាកនឹងដឹងណាស់ថាទូរសព្ទដែលអ្នកទិញមកនោះប្រើឈីបប្រភេទអី ប៉ុន្តែខាង JerryRigEverything បានប្រើ Benchmarkets ដើម្បីតេស្តមើលគុណភាពរវាងទូរសព្ទទាំងពីរដែលប្រើឈីបផ្សេងគ្នា។
លទ្ធផលគឺ Galaxy Note 20 Ultra ដែលប្រើឈីប Snapdragon របស់ក្រុមហ៊ុន Qualcomm មានដំណើរការប្រតិបត្តិការល្អ ល្បឿនលឿន និងមានគុណភាពខ្ពស់ជាងទូរសព្ទដែលប្រើឈីបរបស់ Exynos ដោយ Qualcomm ប្រតិបត្តិការរួចរាល់មុនព្រមទាំងមានពិន្ទុ Geekbench ខ្ពស់ជាង(Single-Core 983 & Multi-Core 3152) ខណៈ Exynos មានពិន្ទុទាបជាងឆ្ងាយ(Single-Core 896 & Multi-Core 2696)។ អត្ថបទដោយ៖ រីតា
បើចង់កាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
(ប្រភពវីដេអូ៖ JeeryRigEverything)