ចង់បានក្បាលពោះរាបស្មើរស្អាត គ្មានជាតិខ្លាញ់ គ្មានអ្វីពិបាកទេឲ្យតែអ្នកព្យាយាមហាត់រាល់ថ្ងៃតាមរយៈក្បាច់ហាត់យ៉ូហ្គាទាំងប៉ុន្មានក្បាច់ខាងក្រោមនេះ។អ្នកនឹងឃើញពីប្រសិទ្ធភាពជាមិនខាន៖
១. ក្បាច់ពស់៖អ្នកគ្រាន់តែដេកក្រាបលើឥដ្ឋរួចហើយងើបក្បាលនិងដងខ្លួនឡើងចុះឡើង។ ធ្វើបែបនេះឲ្យនឹងរយៈពេល ២៥-៣០ វិនាទី។
២. ក្បាច់អូដ្ឋ៖លត់ជង្គង់រួចហើយពត់ខ្លួនមកក្រោយ ដៃប៉ះនឹងកែងជើង។ ធ្វើបែបនេះឲ្យនឹងរយៈពេលលើស ១ នាទី។
៣. ក្បាច់លាដៃ៖ផ្អៀងខ្លួនទៅចំហៀង ប្រើដៃម្ខាងនិងជើងទប់ទម្ងន់ខ្លួន រួចដៃម្ខាងទៀតលាទៅលើ។ ធ្វើបែបនេះឲ្យនឹងរយៈពេល ១៥-៣០ វិនាទីរួចដូរទៅម្ខាងទៀត។
៤. ក្បាច់អង្គុយពត់ខ្លួន៖ដាក់ជើងឲ្យត្រង់រួចពត់ខ្លួនទៅមុខឲ្យដល់ជង្គង់។ ធ្វើបែបនេះឲ្យនឹងរយៈពេល ១ នាទី។
៥. ក្បាច់សាកសព៖ក្បាច់នេះអ្នកគ្រាន់តែដេកសន្ធឹងឲ្យត្រង់ខ្លួនលាដៃលាជើងឲ្យត្រង់។ អ្នកអាចធ្វើបែបនេះក្រោយពីហាត់បាន ៣០ នាទី។
៦. ក្បាច់បង្វិលចំហៀង៖ពត់ជើងរបស់អ្នកដូចក្នុងរូបរួចហើយផ្អៀងខ្លួនទៅចំហៀងដោយកែងដៃប៉ះនឹងជង្គង់។ ធ្វើបែបនេះឲ្យនឹងរយៈពេល ៣០ វិនាទី។
៧. ក្បាច់ទប់ខ្លួន៖ក្រាបខ្លួនដោយប្រើដៃនិងជើងទ្រទម្ងន់ខ្លួន។ ធ្វើបែបនេះយូរតាមអ្វីដែលអ្នកអាចទ្រាំបានយូរប៉ុណ្ណា។
៨. ក្បាច់ទូក៖អង្គុយចុះ ជើងលើកទៅលើ ខ្លួនផ្អៀងបន្តិចរាងអក្សរ V។ ធ្វើបែបនេះឲ្យនឹងរយៈពេល ១ នាទី។
៩. ក្បាច់លើកជើង៖ប្រើដៃនិងជើងទ្រទម្ងន់ខ្លួនដោយលើកខ្លួនឡើងទៅលើ រួចហើយលើកជើងម្ខាងឡើងទៅលើត្រង់ខ្ពស់។ ធ្វើបែបនេះដោយដូចជើងចុះឡើងៗ ១០-១៥ ដង។
១០. ក្បាច់ឈរជើងមួយ៖ឈរឲ្យត្រង់ខ្លួន ដៃសំពះឡើងរួចហើយលើកជើងម្ខាងឡើង។ ឈរបែបនេះជើងម្ខាង ១ នាទី។
១១. ក្បាច់ពត់ខ្លួន៖ក្រាបទៅលើឥដ្ឋដៃនិងជើងពត់ទៅក្រោយដោយដៃកាន់កជើង។ ធ្វើបែបនេះឲ្យនឹងរយៈពេល ៣០ វិនាទីក្រោយមកអ្នកអាចធ្វើដល់ទៅ ៩០ វិនាទីបាន។
១២. ក្បាច់គោ៖អ្នកគ្រាន់តែក្រាបខ្លួនដោយទប់ជាមួយនឹងជង្កង់និងដៃ ទម្លាក់ចង្កេះចុះក្រោមបន្តិច។ ធ្វើបែបនេះឲ្យនឹងរយៈពេល ៣០ វិនាទី។
១៣. ក្បាច់តុ៖ផ្ងារខ្លួនដោយទ្រជាមួយបាតដៃនិងបាតជើង។ ធ្វើបែបនេះឲ្យនឹងរយៈពេល ៣០ វិនាទី។
១៤. ក្បាច់សុនខ៖ដៃនិងជើងកន្ធែកបន្តិចទៅលើឥដ្ឋរួចពត់ចង្កេះឡើងជារាងអក្ស A។ ធ្វើបែបនេះឲ្យនឹងរយៈពេល ៣ នាទី។
១៥. ក្បាច់ភ្នំ៖ក្បាច់នេះងាយស្រួលដោយគ្រាន់តែឈរឲ្យត្រង់ខ្លួនដៃជើងនិងខ្នងត្រូវតែត្រង់។ ឈរបែបនេះរយ.ពេល ៣ នាទី៕ ដោយ៖ Orchid