Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណារបស់ចិន ត្រៀមលក្ខណៈគ្រប់គ្រាន់ នៅដើមខែវិច្ឆិកានេះ

មជ្ឈមណ្ឌលការពារជំងឺឆ្លងរបស់ចិន (CDC) បានថ្លែងថា វ៉ាក់សាំង Coronavirus អាចត្រៀមលក្ខណៈគ្រប់គ្រាន់ សម្រាប់ការប្រើប្រាស់ដល់សាធារណជនទូទៅនៅដើមខែវិច្ឆិកានេះ។

ចិនបានផលិតវ៉ាក់សាំង ការពារការឆ្លងនៃវីរុសប្រភេទថ្មីដ៏សាហាវនេះ ដល់ដំណាក់កាលចុងក្រោយហើយ។ យ៉ាងហោចណាស់មានមនុស្ស ៣នាក់បានសាកល្បងរួចហើយ។

Guizhen Wu ប្រធានផ្នែកជីវសុវត្ថិភាព បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយថា៖ ការធ្វើពិសោធន៍គ្លីនិកដំណាក់កាលទី ៣ កំពុងដំណើរការយ៉ាងរលូន ហើយវ៉ាក់សាំងអាចត្រៀមសម្រាប់សាធារណជនទូទៅនៅក្នុងខែវិច្ឆិកា ឬធ្នូ។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ បន្ទាប់ពីគាត់បានចាក់វ៉ាក់សាំងពិសោធន៏ខ្លួនឯងរួចមក គាត់មិនមានរោគសញ្ញាមិនធម្មតាណាមួយឡើយ។

ផ្នែកឱសថសាជីវកម្មឱសថចិន (Sinopharm) និងក្រុមហ៊ុនចិន Sinovac Biotech SVA.O បានឱ្យដឹងថា  វ៉ាក់សាំង កូវីដ-១៩ ដំណាក់កាលទី៤ កំពុងស្ថិតក្រោមការបង្កើតរូបរាងដោយ CanSino Biologics 6185.HK។ ហើយវាត្រូវបានអនុញ្ញាតឱ្យយោធាចិនប្រើប្រាស់ផងដែរ កាលពីខែមិថុនាកន្លងមក។ 

ក្រុមហ៊ុន Sinopharm បានលើកឡើងកាលពីខែកក្កដាដែរថា វ៉ាក់សាំងរបស់ខ្លួនអាចត្រៀមសម្រាប់ការប្រើប្រាស់ជាសាធារណៈនៅចុងឆ្នាំនេះ បន្ទាប់ពីការបញ្ចប់នៃការសាកល្បងដំណាក់កាលទី ៣៕

from: https://tnaot.com/km/m/detail/article/9692274