វីរបុរសរបស់ក្រុមអ្នកមានបុណ្យ FC Barcelona កីឡាករ Lionel Messi នឹងត្រៀមក្លាយជាមហាសេដ្ឋីបាល់ទាត់ទី២ ក្នុងប្រវត្ដិសាស្រ្ដ។
បន្ទាប់ពី Cristiano Ronaldo ដែលបានក្លាយជាមហាសេដ្ឋីបាល់ទាត់កាលពីឆ្នាំមុននោះ ពេលនេះ Messi ត្រូវបានគេរាយការណ៍ថា នឹងត្រៀមក្លាយជាមហាសេដ្ឋីបាល់ទាត់ទី២ ក្រោយពីរូបគេក្លាយជាកីឡាករដែលរកបានចំណូលច្រើនជាងកីឡាករណាៗទាំងអស់ក្នុងឆ្នាំ២០២០នេះ (យោងតាមទស្សនាវត្ដី Forbes) ពោលគឺអាចរកបានដល់ទៅ ១២៦លានដុល្លារអាមេរិក ដោយបូកបញ្ចូលគ្នារវាងថៃ្លឈ្នួលរបស់គេ ៩២លានដុល្លារអាមេរិក និងការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗចំនួន៣៤លានដុល្លារអាមេរិក។
សម្រាប់កីឡាករដែលរកបានចំណូលច្រើនជាងគេលំដាប់ទី២ ក្នុងឆ្នាំ២០២០ បន្ទាប់ពី Messi គឺ Cristiano Ronaldo ដែលរកបាន ១១៧លានដុល្លារអាមេរិក៕
ប្រភព៖ Dailymail