Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជនសង្ស័យ៤នាក់ពាក់ព័ន្ធគ្រឿងសំអាង៥៥តោនត្រូវបានបញ្ជូនទៅកាន់តុលាការ

ភ្នំពេញ÷ដោយមានការឯកភាពពីឯកឧត្តម ច្រឹង​ ខ្មៅ​ ព្រះរាជអជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ​ សមត្ថកិច្ចផែនការងារប្រឆាំងបទល្មេីសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានចុះបង្ក្រាបជាក់ស្តែងទីតាំងស្តុក​ និងផលិតគ្រឿងសំអាងខុសច្បាប់មួយកន្លែងនៅសង្កាត់ព្រែកឯង​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ។ ប្រត្តិបត្តិការណ៏ខាងលើនេះសមត្ថកិច្ចចំរុះបានរកឃេីញផលិតផលគ្រឿងសំអាងចំនួន​ ៥៥តោន​ ជាបណ្តោះអាសន្ន​ ពេលនេះសមត្ថកិច្ចកំពុងបន្តនីតិវិធីស្រាវជ្រាវបន្ត​ និងបានឃាត់ខ្លនជនសង្ស័យចំនួន​ ៤នាក់​ បញ្ជូនទៅតុលាការដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់​ ការអុវត្តនេះក៏មានការចូលរួមសហការពីមន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល​ និងមន្ត្រីនៃមន្ទីរសុខាភិបាលផងដែរ​។

បច្ចប្បន្នជនសង្ស័យទាំង៤នាក់ខាងលើត្រូវបានសមត្ថកិច្ចជំនាញកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕ដោយ÷ សួង សាម

from: https://tnaot.com/km/m/detail/article/9692015