Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រោយបែកគ្នាពីសង្សារ ១៤ ឆ្នាំមក Taew កាន់តែបង្ហាញភាពផ្អែមល្ហែមខ្លាំងជាមួយអ្នកថ្មី

ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងរួចមកហើយថា តារាសម្ដែងស្រី Taew Natapohn បានបែកគ្នាជាមួយអតីតសង្សារចាស់ដែលស្រលាញ់គ្នាមកជាង ១៤ ឆ្នាំធ្វើឲ្យអ្នកគាំទ្រគូស្នេហ៍មួយគូនេះ មានការសោកស្ដាយមិនតិចនោះទេ នៅពេលលេចឮដំណឹងថាពួកគេបានចែកផ្លូវគ្នាដើររៀងៗខ្លួននោះ។

នៅពីក្រោយមូលហេតុនៃការចែកផ្លូវគ្នារវាងតារាស្រីរូបនេះជាមួយគូស្នេហ៍ចាស់ ត្រូវបានគេកំពុងសង្ស័យថាអាចមកពីនាងកំពុងមានទំនាក់ទំនងស្នេហាថ្មីជាមួយកំលោះសេដ្ឋីឈ្មោះ Pranai។ ជាក់ស្ដែងមួយរយៈថ្មីៗនេះ Taew ចាប់ផ្ដើមបង្ហាញពីទំនាក់ទំនងផ្អែមល្ហែមជាមួយកំលោះសេដ្ឋីនេះ ក្នុងនាមជាគូស្នេហ៍ថ្មីយ៉ាងពិតប្រាកដ។

តែផ្ទុយស្រឡះពីអ្វីដែលនាងគិត គឺអ្វីដែលនាងទទួលបានភាគច្រើនគឺរងការរិះគន់ពីសំណាក់ប្រជាជននៅក្នុងប្រទេសថៃ ដែលតែងតែប្រើពាក្យមិនល្អចំពោះនាងគ្រប់ពេលដែរនាងបង្ហោះរូបថតជាគូម្ដងៗ ថែមទាំងប្រដូចនាងទៅនិងផ្លែស្ត្រប៊េរីថែមទៀតផង៕

from: https://tnaot.com/km/m/detail/article/9691910